**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រជាពលរដ្ឋ ស្រុកបវេល និងស្រុករតនមណ្ឌ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៧គ្រាប់


ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ តាម​ការ​រាយការណ៍​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មាន​ប្រជាពលរដ្ឋ​ចំនួន​ ០២​ស្រុក​ បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​០៧​គ្រាប់​។​

​នៅ​ស្រុក​ប​វេ​ល​ មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​០៣​គ្រាប់​ នៅ​ពេល​កំពុង​ភ្ជួរស្រែ​ ត្រង់​ចំណុច​ភូមិ​សៀម​ ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ដោយ​ប្រជាពលរដ្ឋ​ឈ្មោះ​ សុង​ ចាន់​រ៉ា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ នៅ​ភូមិ​សៀម​ ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ មាន​ចំនួន​ ០២​គ្រាប់​ និង​ឈ្មោះ​ វង់​ ឈួ​ង​ ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ​ នៅ​ភូមិ​បឹង​ព​ពួ​ល​ ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ មាន​ចំនួន​ ០១​គ្រាប់​ បាន​មក​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អំពិល​ប្រាំ​ដើម​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​។​

​ក្រោយ​ទទួល​ដំ​ណឺង​ សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ប្រទះ​ឃើញ​គ្រាប់​ចំនួន​០៣​គ្រាប់​ ប្រភេទ​ ៦០​មី​លី​មែ​ត្រ​ ចំនួន​ ០១​គ្រាប់​,​ មីន​សញ្ញា​លេខបូក​ចំនួន​ ០១​គ្រាប់​,​ មីន​៦៩​ ចំនួន​០១​គ្រាប់​ សមត្ថកិច្ច​បាន​ចងខ្សែ​ហ៊ុំ​ព័ន្ធ​ និង​ដាក់​ស្លាក​សញ្ញា​ ។​

​នៅ​ស្រុក​រតន​មណ្ឌល​ មាន​ប្រជាពលរដ្ឋ​ឈ្មោះ​ សាក់​ សី​ណា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​ស្ដៅ​ ឃុំ​ស្ដៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ ត្រង់​ចំណុច​ចម្ការ​របស់​គាត់​ ស្ថិត​ក្នុងភូមិ​ដង្គត់​ ឃុំ​ស្ដៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ មក​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ដៅ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល​ ។​

​ក្រោយ​ទទួល​ដំ​ណឺង​ សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ប្រទះ​ឃើញ​គ្រាប់​ចំនួន​ ០៤​គ្រាប់​ ប្រភេទ​ក្បាល​គ្រាប់​ ៨២​ មី​លី​ម៉ែត្រ​ចំនួន​ ២​គ្រាប់​,​ គ្រាប់​DK​ ៧៥​មី​លី​ម៉ែត្រ​ ចំនួន​១​គ្រាប់​ និង​មីន​៦៩​ ចំនួន​១​គ្រាប់​ សមត្ថកិច្ច​បាន​ចងខ្សែ​ហ៊ុំ​ព័ន្ធ​និង​ដាក់​ស្លាក​សញ្ញា​ ។​

នគរបាល​ទាំង​ពីរ​ស្រុក​ បាន​រាយការណ៍​បន្ត​ទៅ​អង្គភាព​កំចាត់​មីន​ស៊ី​ម៉ាក់​ CMAC​ ដើម្បី​យក​ទៅ​កំទេច​ចោល​ ។​

​សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់​ សូម​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នូវ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ឬ​អាវុធ​ខូចគុណភាព​ផ្សេងៗ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ជូន​សមត្ថកិច្ច​ចៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ័​ណ្ឌ​ និង​អាវុធ​ទាំងនោះ​ជាយថាហេតុ​ ៕​

អត្ថបទដែលជាប់ទាក់ទង