លោក ឯក ឃុនដឿន ជួបសំណេះសំណាល ជាមួយកំលាំងប្រជាការពារ និងពង្រឹងវិន័យ ក្នុងការចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

ភ្នំពេញ៖ លោក ឯក ឃុនដឿនអភិបាល នៃគណ:អភិបាលខណ្ឌ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានជួបប្រជុំសំណេះសំណាល និងលេីកទឹកចិត្ត ដល់កងកំលាំងប្រជាការពារខណ្ឌ ព្រមទាំងពង្រឹងវិន័យ របៀបរបបការងារ ក្នុងការចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀប រយសាធារណ: ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ អោយបានល្អប្រសេីរថែមទៀត។
ក្នុងការជួបសំណេះសំណាលនេះ បានធ្វើឡើង នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ មានការអញ្ជេីញចូលរួមពីលោកអភិបាលរងខណ្ឌ លោកនាយក លោកប្រធានការិយាល័យមួយចំនួនទៀតផងដែរ៕
