ឯកឧត្តម លី ច័ន្ទតុលា អញ្ជេីញធ្វេីបទឧទេ្ទសនាមស្តីពី រចនាសម្ព័ន្ធតួនាទី និងភារកិច្ចនៃវិជ្ជាជីវ:មេធាវី នៅក្នុងវគ្គបំប៉នមន្រ្តីនគរបាលយុត្តិធម៌ឆ្នាំ២០២២ របស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស

ភ្នំពេញ៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជេីញចូលរួមធ្វេីបទឧទេ្ទសនាមស្តីពី” រចនាសម្ព័ន្ធតួនាទីនិងភារកិច្ចនៃវិជ្ជាជីវ:មេធាវី” នៅក្នុងវគ្គបំប៉នមន្រ្តីនគរបាលយុត្តិធម៌ឆ្នាំ២០២២ របស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ជូនសិក្ខាកាមនាយទាហាននៃកងរាជអាវុធហត្ថ ដែលមកពីស្នងការដ្ឋាន និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ចំនួន១០៧រូប ។
ឯកឧត្តម លី ច័ន្ទតុលា បានថ្លែងនូវមតិស្វាគមន៍ទៅកាន់សិក្ខាកាម និងបានធ្វេីបទឧទេ្ទសនាមអំពី:
-រចនាសម្ព័ន្ធនៃវិជ្ជាជីវ:មេធាវី
-ការគ្រប់គ្រងលេីវិជ្ជាជីវ:មេធាវី
-តួនាទីរបស់មេធាវី
-ភារកិច្ចរបស់មេធាវី
-និងការទទួលខុសត្រូវរបស់មេធាវី
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងអំណរគុណចំពោះការអញ្ជេីញ ឯកឧត្តម មកធ្វេីបទឧទ្ទេសនាម ផ្សព្វផ្សាយអំពី វិជ្ជាជីវ:មេធាវី និងសូមអរគុណសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ កត់ត្រានូវចំណុចសំខាន់ៗ និងចោទជាសំណួរយ៉ាងច្រេីន ដែលបង្ហាញអំពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិជ្ជាជីវ:មេធាវី។
ជាចុងក្រោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ ដល់លោកនាយកវិទ្យាស្ថាន ថ្នាក់ដឹកនាំវិទ្យាស្ថាន និងសិក្ខាកាមទាំងអស់ សូមទទួលជោគជ័យនៅក្នុងវគ្គបំប៉នមន្រ្តីនគរបាលយុត្តិធម៌ ព្រមទាំងជោគជ័យក្នុងការ ប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ៕
