នាយករដ្ឋមន្រ្តីញូហ្សែលេន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ

ភ្នំពេញ៖ លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីញូហ្សែលេន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នាថ្ងៃត្រង់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ អង្អប្រជុំមាន៖កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន.ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន.ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន.សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន.ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន.សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន.អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន.កាណាដា កិច្ចប្រជុំកំពូលអាស៊ាន.អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ។។
