ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យមើលមជ្ឈមណ្ឌលព័ត៌មាន ដែលរៀបចំសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែវិច្ជិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលទិដ្ឋភាពមជ្ឈមណ្ឌលព័ត៌មាន ដែលរៀបចំសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ៕
