ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភគ្រែ ដល់បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក

ភ្នំពេញ៖ គ្រែចំនួន ៣៩គ្រែជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនបញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក តាមរយៈក្រុមការងារមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
អំណោយឧបត្ថម្ភដ៏ថ្លៃថ្លាបស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនបញ្ជាការដ្ឋាន បញ្ជូនសារកងទ័ពជើងគោក មានគ្រែដេកសំរាប់សិក្ខាកាម សម្រាប់វគ្គហ្វឹកហ្វឺននានា នៃបញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក ។
ឧត្តមសេនីយ៍ទោ ប៊ូ វណ្ណរក្ស នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារ យោធាចារ្យ និងសិក្ខាកាមទាំងអស់សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក តែងតែយកចិត្តទុកដាក់និងឧបត្ថម្ភដល់អង្គភាពជានិច្ច ៕
