**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

បទវិភាគ៖អនុវត្ត《អនុសញ្ញាដីសើម》អស់រយៈពេល៣០ឆ្នាំ ចិនបានរួមចំណែកតម្រិះប្រាជ្ញាយ៉ាងណាក្នុងការអភិរក្ស “ក្រលៀនផែនដី”?

“យើងគួរតែមានការយល់ដឹងកាន់តែស៊ីជម្រៅនិងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាជំរុញសកម្មភាពអភិរក្សដីសើមទូទាំងពិភពលោក ។” កាលពីថ្ងៃទី៥ខែវិចិ្ឆកា លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតភាគីហត្ថលេខីនៃ《អនុសញ្ញាដីសើម》លើកទី១៤ដែលបើកធ្វើនៅក្រុង Wuhan តាមប្រព័ន្ធវីដេអូហើយថ្លែងសុន្ទរកថា ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមបីចំណុចអំពីការអភិរក្សដីសើមពីមុំមនុស្សជាតិទាំងមូល ប្រកាសវិធានការជាក់ស្តែងដែលចិននឹងចាត់នៅពេលអនាគត ក៏ដូចជាគ្រោងផែនការយ៉ាងច្បាស់លាស់អំពីការអភិរក្សដីសើមទូទាំងពិភពលោក ។
ដីសើម ព្រៃឈើនិងសមុទ្រត្រូវគេស្គាល់ថា ជាប្រព័ន្ធអេកូឡូស៊ីធំបីលើទូទាំងពិភពលោកដែលត្រូវគេប្រសិទ្ធនាមថា ជា “ក្រលៀនផែនដី” ។ សារសំខាន់នៃដីសើមគឺគ្មានអ្វីគួរឱ្យសង្ស័យឡើយ ហើយបញ្ហាប្រឈមរហូតដល់ការបំផ្លាញដែលដីសើមទូទាំងពិភពលោកកំពុងប្រឈមមុខនោះក៏កាន់តែមិនត្រូវមើលរំលងនោះឡើយ ។ ក្នុងបរិបទបែបនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា “ត្រូវប្រមូលផ្តុំគំនិតឯកភាពរួមសកលស្តីពីការស្រឡាញ់និងអភិរក្សដីសើម” “ត្រូវជំរុញដំណើរអភិរក្សដីសើមសកល” និង“ត្រូវបង្កើនសុខសុភមង្គលសកលដែលបណ្តាលមកពីដីសើមមានអំណោយផលដល់ប្រជាជន” ដែលបានចង្អុលទិសដៅឱ្យការអភិរក្សដីសើមសកល ។
ឆ្នាំ២០២២នេះជាខួបទី៣០ដែលចិនចូលរួម《អនុសញ្ញាដីសើម》 ។ មហាសន្និបាតលើកនេះនឹងផ្តល់ប័ណ្ណបញ្ជាក់ដល់ “ទីក្រុងដីសើមអន្តរជាតិ”ថ្មីចំនួន២៥ក្រុង ។ បច្ចុប្បន្ននេះ ក្នុងចំណោម “ទីក្រុងដីសើមអន្តរជាតិ”ចំនួន៤៣ក្រុងលើទូទាំងពិភពលោក ប្រទេសចិនគឺមាន១៣ក្រុង ដែលកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោក ។ នេះជាការទទួលស្គាល់យ៉ាងពេញលេញចំពោះប្រទេសចិនដែលវិនិយោគទុនលើការការពារបរិស្ថានជាបន្តបន្ទាប់និងកែលម្អអេកូដីសើមឥតឈប់ឈរក្នុងច្រើនឆ្នាំកន្លងទៅនេះ ។
តាមស្ថិតិឱ្យដឹងថា គិតពីឆ្នាំ២០១២មកទល់បច្ចុប្បន្ននេះ ប្រទេសចិនមានដីសើមថ្មីនិងដីសើមស្តារឡើងវិញជាង៨សែនហិកតា ហើយបច្ចុប្បន្ននេះ មានដីសើមសំខាន់អន្តរជាតិចំនួន៦៤កន្លែង ។ ក្រៅពីនេះ ចិនក៏បានបង្កើតប្រព័ន្ធរបបការពារនិងចេញផ្សាយ《ច្បាប់អភិរក្សដីសើម》ផងដែរ ។
សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលបានបើកធ្វើនាពេលថ្មីៗកន្លងទៅនេះបានលើកឡើងថា ត្រូវអភិរក្សបរិស្ថានធម្មជាតិនិងអេកូបរិស្ថានដូចការពារភ្នែករបស់ខ្លួន ដើរតាមផ្លូវអភិវឌ្ឍន៍អរិយធម៌ដែលទទួលការអភិវឌ្ឍក្នុងការបង្កបង្កើនផល មានជីវភាពរស់នៅធូរធារនិងមានអេកូបរិស្ថានល្អប្រសើរយ៉ាងមុតមាំមិនងាករេ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាដរាបរបស់ប្រជាជាតិចិន ។
ថ្លែងក្នុងសុន្ទរកថា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងអំពីវិធានការជាក់ស្តែងរបស់ប្រទេសចិនក្នុងការជំរុញការអភិរក្សដីសើមនៅពេលអនាគត ដោយបង្ហាញថា នឹងកសាងឧទ្យានជាតិមួយចំនួនជាបន្តបន្ទាប់ ដាក់បញ្ចូលដីសើមដែលមានទំហំសរុបប្រហែល១១លានហិកតាក្នុងប្រព័ន្ធឧទ្យានជាតិ និងអនុវត្តគម្រោងអភិរក្សដីសើមទូទាំងប្រទេសនិងវិស្វកម្មសំខាន់ៗសម្រាប់អភិរក្សដីសើមជាដើម ។ ការរៀបចំចាត់ចែងនិងផែនការទាំងនេះនាំឱ្យមនុស្សគ្រប់គ្នាឃើញថា ប្រទេសចិនដែលបានបោះជំហានលើដំណើរថ្មី នឹងបន្តជំរុញការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា ក៏ដូចជាជំរុញកិច្ចការអភិរក្សដីសើមឱ្យទទួលការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។
តើនឹងបន្សល់ទុកនូវដីសើមដ៏ស្រស់ស្អាតឱ្យជំនាន់ក្រោយយ៉ាងម៉េច?គំនិតផ្តួចផ្តើមរបស់ចិននិងសកម្មភាពរបស់ចិនកំពុងផ្តល់ចម្លើយនៃសំណួរនេះ ៕

អត្ថបទដែលជាប់ទាក់ទង