បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៤ ខែវិច្ឆិកា ឃាត់ខ្លួនជនពាក់ព័ន្ធ ២៤នាក់

ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន២៤នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៦ករណីទូទាំងប្រទេស នៅថ្ងៃទី៤ ខែវិច្ឆិកា ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន២៤នាក់ រួមមាន៖ +ជួញដូរ ៨ករណី ឃាត់ ១១នាក់(ស្រី ១នាក់) +ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១០នាក់ +ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែវិច្ឆិកា រួមមាន៖ -មេតំហ្វេតាមីន(Ice) = ១២៤,៦៦ក្រាម និង១៤កញ្ចប់តូច៕
