លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសេចក្តីសម្រេច ស្តីពី បញ្ចូលសិស្សានុសិស្សចំនួន ១,៨៥៣ នាក់ ជាសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង នាព្រឹកថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសេចក្តីសម្រេច ស្តីពី បញ្ចូល សិស្សានុសិស្សនៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង ចំនួន ១,៨៥៣ នាក់ ជាសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា។