**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបើកវេទិកាយុវជន អាស៊ាន-ចិន ស្តីពី ការងារស្ម័គ្រចិត្ត ប្រព្រឹត្តទៅតាមប្រព័ន្ធនិម្មិត

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី (Asian Youth Council — AYC) បានអញ្ជើញជាអធិបតីបើកវេទិកាយុវជន អាស៊ាន-ចិន ស្តីពី ការងារស្ម័គ្រចិត្ត ដែលប្រព្រឹត្តទៅតាមប្រព័ន្ធនិម្មិត នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូយុវជនមកពីបណ្តាប្រទេសអាស៊ាន និងចិន សរុបប្រមាណ ២០០ នាក់។

ប្រធានបទសម្រាប់ឆ្នាំនេះ គឺ “លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការងារស្ម័គ្រចិត្ត កសាងភាពជាដៃគូដើម្បីការអភិវឌ្ឍយុវជន” ដែលជាការឆ្លុះបញ្ចាំងនៃទំនាក់ទំនងរវាងយុវជន និងការងារស្ម័គ្រចិត្តក្នុងការសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។

លោកជំទាវ Wang Hongyan ប្រធានសហព័ន្ធយុវជនទូទាំងប្រទេសចិន បានរំលេចនូវទំនាក់ទំនងដ៏ល្អរវាងអាស៊ាន និងចិន ដែលបានកសាងភាពជាដៃគូអភិវឌ្ឍអស់រយៈពេល ៣១ ឆ្នាំកន្លងមក ហើយដែលបានឈានមួយជំហានទៅកាន់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ដោយឡែក ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមក្រុមប្រឹក្សាយុវជនអាស៊ី បានឆ្លៀតឱកាសនោះ ធ្វើការថ្លែងអំណរគុណដល់បណ្តាអង្គការយុវជនទាំងក្នុងតំបន់អាស៊ាន ទ្វីបអាស៊ី ក៏ដូចជាសកលលោកទាំងមូល ដែលបានរួមចំណែកយ៉ាងសកម្មក្នុងអំឡុងផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ។ បទពិសោធន៍ជាក់ស្តែងនេះ គឺជាមូលដ្ឋានដ៏មានសារៈសំខាន់សម្រាប់ការពិភាក្សាលើប្រធានបទរបស់វេទិកានេះផងដែរ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានជាប់ឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ ក្រុមប្រឹក្សាយុវជនអាស៊ីជាអង្គការយុវជនថ្នាក់តំបន់ ដែលប្រមូលផ្តុំស្ថាប័នយុវជនប្រមាណ ២០ ប្រទេស ទូទាំងទ្វីបអាស៊ី ក៏ជាស្ថាប័នប្រឹក្សាយោបល់នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម នៃអង្គការសហប្រជាជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង