ការដ្ឋានអ៊ុតកៅស៊ូ AC និងអ៊ុតគំនូសចរាចរមហាវិថី សហព័ន្ឋរុស្សុី ចាប់ពីមហាវិថី ព្រះមុនីវង្ស ដល់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ សម្រេចបាន ៩០%

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ ការដ្ឋានអ៊ុតកៅស៊ូ AC និងអ៊ុតគំនូសចរាចរមហាវិថី សហព័ន្ឋរុស្សុី ចាប់ពីមហាវិថី ព្រះមុនីវង្ស ដល់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ សម្រេចបាន ៩០% ។
យោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ការដ្ឋានជួសជុលផ្លូវនេះ នឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕
