ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ចែកវិទ្យុទាក់ទង ជូនលោកស្នងការរង លោកនាយការិយាល័យចំណុះ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការរួមនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ បានចែកវិទ្យុទាក់ទងម៉ាកHytera ជូនលោកស្នងការរង លោកនាយការិយាល័យចំណុះ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង និងលោកមេបញ្ជាការវរៈ៦០៥ ដើម្បីប្រើប្រាស់ក្នងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីអុំទូក (ក្រុងតាខ្មៅ) ខេត្តកណ្តាល នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២។
