ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយដឹកនាំប្រជុំពិសេសរដ្ឋមន្រ្ដីការបរទេសអាស៊ាន ប្រកបដោយជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងនិងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្រ្ដីការបរទេសអាស៊ាន ប្រកបដោយជោគជ័យ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។
