ជំនន់ទឹកភ្លៀង ជន់លិចផ្ទះប្រជាពលរដ្ឋប្រមាណ ៥០០ខ្នងផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅខេត្តប៉ៃលិន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង ដែលបានកើតឡើង ក្នុងឃុំស្ទឹងត្រង់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានបង្កឲ្យជន់លិចផ្ទះប្រជាពលរដ្ឋប្រមាណ ៥០០ខ្នងផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងខេត្តប៉ៃលិន ដែលក្នុងនោះប្រព័ន្ធធារាសាស្ត្រអូរដូនតា ក៏ទទួលរងនៅផលប៉ះពាល់ផងដែរ ។
ក្រសួងធនធានទឹក បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែតុលានេះ ទឹកបានស្រកចុះវិញជាបន្តបន្ទាប់ហើយ៕
