អភិបាលខេត្តប៉ៃលិន នាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះទឹកជំនន់ ជិត១ពាន់គ្រួសារ នៅទូទាំងខេត្ត

ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត មន្ត្រីសមត្ថកិច្ច នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បាននាំយកនូវអំណោយមនុស្សដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះទឹកជំនន់ ជិតមួយពាន់គ្រួសារ នៅទូទាំងខេត្តប៉ៃលិន។
អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះរួមមាន៖ អង្ករ គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងថវិកាមួយចំនួន៕

