ប្រមុខរាជរដ្ឋាភិបាល៖ ៤ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជា មិនមានអ្នកឆ្លងកូវីដ១៩ថ្មី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៣ តុលាម្សិលមិញនេះ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ដែលនេះជាថ្ងៃទី៤ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយប្រជាកសិករជាង ១ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើទោះបីមិនមានករណីឆ្លងថ្មី ប៉ុន្តែសម្តេចក៏នៅតែអំពាវនាវឲ្យបងងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តន៍វិធានការនានា ក៏ដូចជា ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការ និងការពារការចម្លងជំងឺកូវីដ១៩ ។
