**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន

សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលបានបិទបញ្ចប់នៅថ្ងៃទី២២ ខែតុលា បានអនុម័តលេី «លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន (សេចក្តីព្រាងច្បាប់វិសោធនកម្ម) » បានឯកភាពបន្ថែមលទ្ធផលអភិវឌ្ឍថ្មីនៃគំនិតសង្គមនិយមលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping បន្ទាប់ពីសមាជបក្សលើកទី១៩ទៅក្នុង «លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» (ហៅកាត់ លក្ខន្តិកៈបក្ស) ហេីយបានសម្រួលបន្ថែមការរៀបរាប់អំពីគោលដៅតស៊ូដោយយោងតាមភារកិច្ចស្នួលដែលសមាជបក្សលើកទី២០ បានលើកឡេីង បានបញ្ជាក់ថា គោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ប្រទេសចិនគឺ ដល់ឆ្នាំ២០៣៥ សម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋាន ដល់ពាក់កណ្តាលសតវត្សរ៍នេះ កសាងប្រទេសចិនឱ្យក្លាយជាប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា ពោលគឺសម្រេចបាន “គោលដៅតស៊ូមួយរយឆ្នាំទី២”។

សមាជបក្សបានឯកភាពការបញ្ចូលភារកិច្ចស្នួលស្តីពី “ជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមការធ្វើទំនើបកម្មបែបផែនចិន” ទៅក្នុងលក្ខនិ្តកៈបក្ស បានឯកភាពបញ្ចូលខ្លឹមសារដែលថា សម្រេចវិបុលភាពរួមរបស់ប្រជាជនទាំងមូលជាបន្តបន្ទាប់ , បង្កើនការកសាងរចនាអភិវឌ្ឍថ្មី , អភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល, អនុវត្តគោលការប្រទេសមួយប្រព័ន្ធនយោបាយពីរដោយម៉ឺម៉ាត់ ត្រឹមត្រូវនិងពេញទំហឹង , ប្រឆាំងនិងទប់ស្កាត់យ៉ាងដាច់ខាតចំពោះកម្លាំង “តៃវ៉ាន់ឯករាជ”ជាដើម ទៅក្នុងលក្ខនិ្តកៈបក្ស។

សមាជបក្សបានឯកភាពបញ្ចូលខ្លឹមសារស្តីពីការផ្សុះផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិដ៏សន្តិភាព វិវឌ្ឍនភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ដើម្បីជំរុញកសាងសកលលោកដែលមានសន្តិភាពជានិរន្តរ៍ សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាបន្ន ស្រស់ស្អាត ទៅក្នុងលក្ខនិ្តកៈបក្ស។

ក្នុងវិស័យការកសាងបក្ស សមាជបានឯកភាពបន្ថែមបញ្ចូលខ្លឹមសារស្តីពីការបង្កើនទំនួលខុសត្រូវខាងតួអង្គសំខាន់និងទំនួលខុសត្រូវខាងត្រួតពិនិត្យនៃការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើតបរិយាកាសក្នុងបក្សដែលមិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយជាដើម ទៅក្នុងលក្ខនិ្តកៈបក្ស។

សូមបញ្ជាក់ថា លក្ខនិ្តកៈបក្សជាច្បាប់មូលដ្ឋាននៃបក្សកុម្មុយនីស្តចិន ដែលបានបង្ហាញនូវលក្ខណៈ គោលការ ឧត្តមគតិនិងគោលដៅតស៊ូ ព្រមទាំងទ្រឺស្តីនិងមាគ៌ាគោលនយោបាយនៃបក្ស។ តាមរយៈការប្រែប្រួលនៃសភាពការណ៍ជាតិនិងអន្តរជាតិ សមាជបក្សកុម្មុយនីស្តចិនដែល៥ឆ្នាំបើកធ្វើសមាជមួយលេីកដេីម្បីធ្វើវិសោធនកម្មចំពោះលក្ខន្តិកៈបក្សដើម្បីឱ្យសមស្របនឹងតម្រូវការនៃយុគសម័យ ដែលមានខ្លឹមសាសំខាន់ចំពោះការជំរុញការកសាងបក្សកុម្មុយនីស្តចិននិងដឹកនាំបុព្វហេតុគ្រប់វិស័យរបស់ចិនឱ្យបន្តឈានទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង