អភិបាលខេត្តកំពង់ស្ពឺ អបអរសាទរទិវាគ្រូបង្រៀនក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង”

ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអបអរសាទរទិវាគ្រូបង្រៀនក្រោមប្រធានបទ ” គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង “។
ពិធីខាងលើនេះរៀបចំនៅពហុកីឡាដ្ឋានខេត្តកំពង់ស្ពឺនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្នុងគោលដៅរំលេចឲ្យឃើញអំពីគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ ដែលបានលះបង់ពេលវេលាក្នុងការ ផ្ទេរចំណេះ ជំនាញ ដល់កូនក្មួយដែលជាសិស្សានុសិស្សដោយមិនលាក់លាមអ្វីឡើយ។
ជាមួយគ្នានោះឯកឧត្ដមអភិបាលខេត្ត បានគោរពជូនពរលោកគ្រូ អ្នកគ្រូទាំងអស់ សូមជួបប្រទះនូវសេចក្តីសុខ សេចក្តីចំរើន សុខភាពល្អបរិបូរណ៍ ចៀសផុតពីជំងឺទាំងឡាយ៕

