នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូករុបលទ្ធផលការងារ ៩ខែ និងទិសដៅអនុវត្តបន្តការងារត្រីមាសទី៤ ឆ្នាំ២០២២

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូករុបលទ្ធផលការងារ ០៩ខែ និងទិសដៅអនុវត្តបន្តការងារត្រីមាសទី៤ ឆ្នាំ២០២២ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

