**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

ជីវប្រវត្តិសង្ខេបរបស់ ព្រះបាទអង្គឌួង

ព្រះបាទអង្គឌួង ប្រសូត្រនៅឆ្នាំ១៧៩៦។ ព្រះអង្គជាបុត្រពៅរបស់ស្ដេចអង្គអេង (១៧៩៤-១៧៩៧) ហើយបានភៀសព្រះអង្គទៅគង់នៅប្រទេសថៃជាង១ទសវត្ស។ ព្រះអង្គឌួង ត្រលប់មកស្រុកខ្មែរវិញនៅឆ្នាំ១៨៤១ ដែលយើងអាចទុកថាព្រះអង្គសោយរាជ្យសម្បត្តិចាប់តាំងពីពេលនោះមកពិតមែន តែ ម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទីវង្គត់នៅឡើយ។​ដោយសទ្ធិសញ្ញារវាង សៀម និង យួន នៅខែធ្នូ ១៨៤៥ បានស្រុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរមក ព្រះអង្គឌួងវិញ។

ព្រះអង្គឌួង បានទទួលពិធីរាជាភិសេក នៅឧត្តុង នាថ្ងៃ៧ ខែមិនា ១៨៤៨ ក្នុងជន្មាយុ៥២ព្រះវស្សា ហើយទ្រង់ព្រះនាមភិធេយ្យ “ព្រះបាទ សម្ដេចព្រះ ហរិរក្ស រាមាឥស្សរាធិបតី ព្រះស្រីសុរិយោពណ៍ បរមសុរេន្ទ្រា មហាចក្រពត្រាធិរាជ បរមរាជ”។ បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គចាប់ផ្ដើមកសាងប្រទេសឡើងវិញ ដោយថវិកាពីឃ្លាំងរាជវាំងបង្កើតស្ថាប័នផ្នែកសង្គមកិច្ច ពោលគឺប្រជារាស្ត្រក្រីក្រ​និង ព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូប និង​ ឆាន់ប្រចាំថ្ងៃ។ ព្រះអង្គបានបន្ថយពន្ធដារនានា​ ហើយសុវត្ថិភាពក៏បានកើតឡើងវិញក្នុងប្រទេសដោយព្រះអង្គបានបង្កើតរចនាសម្ព័ន្ធនានសម្រាប់បង្ក្រាបចោរកម្ម និង​ បទឧក្រិដ្ឋផ្សេងៗ។ នៅឆ្នាំ១៨៤៨ ព្រះអង្គឌួង បានបង្កើតតុលាការ​ សាលាឧទ្ទរណ៍ ហើយព្រះអង្គផ្ទាល់​ជាអធិបតីលើតុលាការទី២នេះ។ ចាប់ពីឆ្នាំ១៨៥២ បានចាប់ផ្ដើមសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាយ៉ាងសកម្ម។

ព្រះអង្គបានអោយបោះប្រាក់រូបហង្ស នៅឆ្នាំ១៨៤៨ ហើយនិងបានកែប្រែរាជកិច្ចជាទូទៅ។ ព្រះអង្គចាប់ផ្ដើមអោយសង់កំពែង និង ផ្លូវគមនាគមណ៍ ហើយរវាងឆ្នាំ១៨៥០ ព្រះអង្គបញ្ជាអោយមន្ត្រីធ្វើកេណ្ឌប្រជាជន អោយធ្វើកំពែងដី ដើម្បីការពារប៉ែកខាងកើតរាជធានី ហើយបានយកថវិការពីឃ្លាំងរាជវាំងអោយកសាងផ្លូវថ្នល់ ដើម្បីអោយរាស្ត្រធ្វើស្រែ ចំការដឹកជញ្ជូនភោគផលទៅដល់កំពង់ផែភ្នំពេញ។

ព្រះអង្គបានកែទម្រង់ពុទ្ធសាសនាដោយបញ្ជូនគណប្រតិភូ មានមន្ត្រីសេនាបតីខ្មែរ២រូប ទៅគាលើស្ដេចសៀម​នៅថ្ងៃអង្គារ ១២ មេសា ១៨៥៣ ដើម្បីសូមអោយស្ដេចសៀមបញ្ជូនមកកម្ពុជាវិញនូវព្រះសង្គមួយអង្គដែលមានចំណេះដឹងខ្ពង់ខ្ពស់ខាងព្រះពុទ្ធសាសនា ព្រនាម ព្រះមហាប៉ាន ព្រមទាំសូមអោយយកទាំងគម្ពីព្រះត្រៃបីដកមកផង។ បានសេចក្ដីថាពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ ចូលមកម្ពុជាចាប់ពីពេលនោះមក។

ជនជាតិបានរាំងម្នាក់ឈ្មោះ ហង់រី មូហូត (Henria Mouhot) បានជួបស្ដេចអង្គឌួងរវាងឆ្នាំ ១៨៥៨ ហើយបានសេរសេរពីរូបសម្បត្តព្រះអង្គថា៖ ព្រះអង្គប្រមាណ៦០ព្រះវស្សា មានព្រះកាយ ទាប ធាត់ក្រអាញ ព្រះកេសារខ្លី។ ទឹកព្រះភ័ក្របង្ហាញប្រាជ្ញាវៀងវៃ និង មានសមានចិត្តល្អ។

ព្រះអង្គឌួង បានកសាងរាជាណាចក្រឡើងវិញ ទាំងផ្នែកវប្បធម៌ ទាំងផ្នែកសេដ្ឋកិច្ច។ ព្រះអង្គបានរើបម្រាស់ចេញពីការត្រួតពិនិត្យ សៀម និង យួន ហើយងាកមករកបញ្ចឹមប្រទេសវិញ។ ព្រះអង្គបានចូលទីវង្គត់នៅឆ្នាំ១៨៦០។ ព្រះអង្គមានបុត្រពីរអង្គបានឡើងគ្រង់រាជ្យបន្តបន្ទាប់ស្នងព្រះអង្គ។

ព្រះបាទអង្គឌួង ជារាជឳរសសិលធម៌ និង ជាពុទ្ធសាសនិកជនយ៉ាងខ្លាំងខ្លា។ តាមការស្រាវជ្រាវដែលមានមកហើយ ស្នាព្រះហស្ដព្រះអង្គមាន រឿង កាកី​និពន្ធនៅឆ្នាំ១៨១៥ ច្បាប់ស្រី នៅឆ្នាម១៨៣៧។

រឿងកាកី

ចំពោះរឿងកាកី អ្នកសិក្សាអក្សរសិល្បិ៍ខ្មែរបានអោយតម្លៃយ៉ាងខ្ពស់ ជាពិសេសក្នុងសិល្បវិជ្ជា នៃការនិពន្ធកំណាព្យ។ កាកី ជាពាក្យបាលី មានន័យកា ក្អែកញី ហើយកាកីនេះទៀតផង ជាពាក្យសំគាល់តួអង្គឯកស្រីក្នុងរឿង ហើយនិង ជាចំណងជើងនៃរឿងទៀតផង។ រឿងកាកី ជនានុជនខ្មែរយើងស្គាល់សឹងតែរាល់រូប។ រឿងកាកីនេះទៀតសោត ក្រសួងសិក្សាធិការជាតិ បានបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១ ទំនើប ចាប់តាំងពីស្រុកខ្មែរយើងបានរួចពីនឹមអាណានិគមបារាំងមក។ ពាក្យកាកី ក្នុងផ្នត់គំនិងខ្មែរយើង មានន័យជាអត្ថាបដិរូប សំគាល់ស្រីមានរូបល្អឆើតឆាយ តែចិត្តចើត រេដូចចុងស្រល់ ក្បត់ប្ដី ឬ សង្សារជានិរន្តរិ៍។ យើងសង្កេតឃើញសេចក្ដីប្រៀបធៀប ស្រីរូបល្អក្បត់ចិត្តប្ដីនេះ ទៅនឹងនាងកាកី ក្នុងចម្រៀងទំនើប ក្នុងប្រលោមលោក និង ក្នុងសំដីប្រជាជនទូទៅ។ ទាំងនេះបានសេចក្ដីថា រឿងកាកី មិនមែនស្គាល់តែនៅក្នុងមជ្ឈដ្ឋាន បញ្ញាវន្ត សិស្ស និស្សិត ឬ វណ្ណៈអ្នកដឹកនាំនោះទេ ពោលគឺរៀងនេះបានជ្រួតជ្រាបគ្រប់ស្រទាប់វណ្ណៈប្រជារាសស្ត្រ។ ដូចនេះរឿងកាកីមានប្រជាប្រិយភាព ជាទំហំជាតិទាំងឡាយ។

ក) ឯកសារ

សាស្ត្រា និង ឯកសារ ដែលយើងរកឃើញនៅបណ្ដាល័យនានា ស្ដីពីរឿងកាកីនេះគឺ៖-កាកី ជាសាស្ត្រាស្លឹករឹតមាន១ខ្សែរចប់ បានមកពីវត្តសិរីបទុម ខេត្តកំពង់ចាម តម្កល់ទុកនៅពុទ្ធសានបណ្ឌិត រហូតមកដល់ឆ្នាំ១៩៧៥ ចុះលេខ ៦៨១។
-កាកី ជាសាស្ត្រស្លឹករឹត១ ខ្សែ តម្កល់ទុកនៅសាលាបារាំងចុងបូព៌ាប្រទេស ក្រុងបារីស ចុះលេខ៧៨។
-កាកី ជាឯកសារសេរសេរដៃលើក្រដាសសៀវភៅ តម្កល់ទុកនៅសាលាបារាំងចុងបូព៌ាប្រទេសចុះលេខ១០២ ឬ ៣៧១ មាន៣១ទំព័រ។
-នាងកែវ កាក្យី ជាសាស្ត្រស្លឹតរឹត១ខ្សែ តម្កល់នៅបណ្ដាល័យជាតិ ក្រុងបារីសចុះលេខ ឥណ្ឌូចិន ១៣៧ បេ។
-នាងកាក្យី បោះពុម្ភនៅបារីស ដោយបណ្ណាគារ ប្លុងនួរី ក្នុង ឆ្នាំ១៩០១ មាន៧៦ទំព័រ។
-ប៉ាវី​ បោះពុម្ភផ្សាយរឿង នាងកាកី ក្នុងសៀវភៅលោក ដែលមានចំណងជើងថា ការស្រាវជ្រាវពីអក្សសិល្បិ៍នៅស្រុកខ្មែរ ស្រុកលាវ និង ស្រុកសៀម។ តែអត្ថបទនេះជាសេចក្ដីសង្ខេបខ្លីជាងឯកសារនានា។

ខ) អ្នកនិពន្ធ និង កាលបរិច្ឆេទ

តាមការសង្កេតក្នុងអារម្ភកថារឿង ពុំមានឃើញបញ្ជាក់ឈ្មោះកវីនិពន្ធអោយច្បាស់លាស់ទេ គ្រាន់តែមានសេចក្ដីបង្ហាញដូចពាក្យខាងដើមថា៖

“អង្គអញ ត្រកូលជាតិកំពូលកម្ពោជធានី…..” បានសេចក្ដីថាមវីនិពន្ធនៅក្នងត្រកូលស្ដេចផែនដី ជាំពូលលើកម្ពុជា​ហើយបានចាកចេញពីស្រុកខ្មែរ ទៅស្រុកសៀមដូចសេចក្ដីស្រង់ថា៖ ចរចារបូរី បុរាណវេណី ទៅស្ថិតនៅនា ស្រទេពនគរ……។

ដូចនេះយើងពុំឃើញនាមកវីនិពន្ធអោយច្បាស់នោះទេ តែតាមការសិក្សា និង ការសង្កេតអោយលំអិតទៅ យើងពុំឃើញស្ដេចខ្មែរឯណាទៀតនៅសតវត្សទី១៩ ជាអ្នកប្រាជ្ញចិន្តកវីនោះទេ គឺមានតែព្រអង្គឌួងនេះឯង ដូចមានសេចក្ដីអះអាងរបស់សាស្ត្រាចារ្យ ឃួន សុខម្ភូ ថា៖ ប៉ុន្តែ ដូចជាអារម្ភបទរឿងកាកី ឬ ច្បាប់ស្រី ព្រះអង្គឌួង ដែលគ្មានប្រាប់ឈ្មោះព្រះអង្គក៏ពិតមែន តែទ្រង់ប្រាប់ថា ជាស្ដេចនៃកម្ពុជា។ អ្នកស្រាវជ្រាវជាតផ្នែកអក្សរសិល្បិ៍ខ្មែរទាំងអស់ ទាំងក្នុងប្រទេស និង ក្រៅប្រទេស បានមូលមាត់គ្នាថា រឿងកាកីនេះជា ស្នាព្រហស្ដព្រះអង្កឌួង គឺមាន អ្នកស្រី ពៅ សាវសេ លោក លាងហាប់អាន លីធាមតេង ហេង យ៉ាន់ និង ឃួន សុខម្ភូ ជាដើម។

ដកស្រង់ចេញពីសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ និងវរជនខ្មែរ

អត្ថបទដែលជាប់ទាក់ទង