**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រៃនប់ចំនួន ៣រូប

ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រៃនប់ចំនួន ៣រូប ក្នុងនោះផ្ទេរភារកិច្ច ១រូប និងតែងតាំងចំនួន ២រូប នៅសាលាស្រុកព្រៃនប់ ដោយមានការចូលរួមពីលោកអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ នគរបាលប៉ុស្តិ៍ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

តាមប្រកាសលេខ ៥១៤៩ប្រក ស្តីពីការផ្ទេរភារកិច្ច តែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ដែលបានតែងតាំងមន្ត្រីរាជការចំនួន ៣រូប ចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ៖

១.សម្រេចតែងតាំងលោក ព្រំ ប៊ុន្នី តំឡើងឋានន្តរស័ក្តិ ពីឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ១ មកជាឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៦ នៃក្រមខ័ណ្ឌមន្រ្តីក្រមការ ក្រសួងមហាផ្ទៃ និងតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់។

២.តែងតាំងលោក សល់ឡេះ យូសុះ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ២ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់។
៣.ផ្ទេរភារកិច្ច គង់ សោភា ឋានន្តរស័ក្តិ ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ ជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំលោកអភិបាលរងស្រុកទាំង ៣រូប ដែលសុទ្ធសឹងជាមន្ត្រីដែលមានលក្ខណៈសម្បត្តិ មានសមត្ថភាព និងមានបទពិសោធន៍ក្នុងការងារដឹកនាំ និងគ្រប់គ្រងនៅមូលដ្ឋាននាពេលកន្លងមកសំដៅជួយសម្រួល ពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អភិបាលខេត្ត បានសាទរជាមួយលោកអភិបាលរងស្រុកទាំង ៣រូប ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាអភិបាលរងស្រុកនាពេលនេះ។ រាជរដ្ឋាភិបាលបានបង្កើនគណៈអភិបាល នាយករដ្ឋបាលរាជធានីខេត្ត និងគណៈអភិបាលក្រុង ស្រុក និងនាយករដ្ឋបាលក្រុង ស្រុក ដែលជាតម្រូវការចាំបាច់នៅមូលដ្ឋាន និងបានថ្លែងការកោតសរសើរ នៃការបេ្តជ្ញាចិត្តរបស់លោកអភិបាលរងស្រុកថ្មី ស្របតាមទំហំការងារនាពេលបច្ចុប្បន្នរបស់រាជរដ្ឋាភិបាល ចំពោះគណៈអភិបាលខេត្ត ឬក្រុង ស្រុក ត្រូវបំពេញការងារមួយអាណត្តិមាន ៤ឆ្នាំ បើអស់លោកបំពេញការងារបានល្អ និងបន្ត៤ឆ្នាំថែមទៀត ក៏ប៉ុន្តែប្រសិនបើអស់លោក លោកស្រីបំពេញការងារបានពីរអាណត្តិស្មើនឹង ៨ឆ្នាំ ចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរ ម្យ៉ាងទៀតស្រុកព្រៃនប់មានជនជាតិខ្មែរឥស្លាមច្រើន ទើបរដ្ឋ បាលខេត្ត ក៏ដូចក្រសួងមហាផ្ទៃតម្រូវឱ្យមានខ្មែឥស្លាមនៅក្នុងគណៈអភិបាលខេត្ត ក្រុង ស្រុក ដើម្បីរួមគ្នាសម្រេចចិត្តបំរើផលប្រយោជជាតិ និងផ្តល់ធាតុចូលនៃការគិតពិចារណាគ្រប់ជ្រុងជ្រោយ នេះជាការសម្រេចចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសុខដុមរមនីយកម្មដឹកនាំទទូលបានផ្លែផ្កា ប្រកបដោយសមធម៌។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យគណៈអភិបាលស្រុកត្រូវស្វែងយល់អំពីតួនាទីភារកិច្ច ការបែងចែកក្នុងការដោះស្រាយឱ្យមានតម្លាភាព ស្រុកព្រៃនប់ មានការងារច្រើនត្រូវដោះស្រាយជាងក្រុង ស្រុកទាំង ៥នៃខេត្តព្រះសីហនុ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ក្នុងភូមិសាស្ត្រកុំឱ្យកើតមានឡើងសារជាថ្មី ព្រោះល្បែងស៊ីសងវាប៉ះពាល់ដល់ជីវភាពគ្រួសារ និងបង្ករអសន្តិសុខដល់សង្គមជាតិ ផ្ទុយពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

ជំរុញការងារអភិវឌ្ឍឃុំ សង្កាត់ ក៏សាងសមិទ្ធផលថ្មីៗនៅក្នុង
មូលដ្ឋាន ជំរុញការផ្តល់សេវារដ្ឋបាលសាធារណៈនៅតាមឃុំនីមួយៗ ដែលរដ្ឋបាលខេត្តបានដាក់ឱ្យដំណើការកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២កន្លងមក ទន្ទឹមនោះយើងក៏មានការប្រឡងប្រណាំងការបំរើសេវាសាធារណៈនៅតាមឃុំ សង្កាត់ទាំង ២៩ ក្នុងខេត្តព្រះសីហនុ ដើម្បីឱ្យការប្រឡងប្រណាំងរបស់ឃុំ សង្កាត់នីមួយៗទទួលបានលទ្ធផលល្អនោះ គឺជំរុញឱ្យមន្ត្រីរបស់យើងចុះទៅបំរើសេវានៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងនៅជិតប្រជាពលរដ្ឋដូចជា ការជួយសម្រួលសំបុត្រមរណភាព សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម៕

អត្ថបទដែលជាប់ទាក់ទង