**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

បទអត្ថាធិប្បាយ៖ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ នឹងពាំនាំសមិទ្ធផលថ្មី សម្រាប់សកលលោក



មន្ត្រីរាជការ និងយុវជនកម្ពុជាបានជូនពរដល់សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ឲ្យទទួលបានជោគជ័យ តាមការគ្រោងទុក ហើយជឿជាក់ថា សមាជនេះនឹងនាំមកនូវសមិទ្ធផលផ្លែផ្កាកាន់តែច្រើន សម្រាប់ប្រជាជនចិន ក៏ដូចជា ពិភពលោកទាំងមូល។

លោក តន់ សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ នឹងពាំនាំសមិទ្ធផលថ្មី សម្រាប់សកលលោកទាំងមូល ដោយសារតែចិននឹងអាចជួយជ្រោមវិបត្តិសកលនានា ដែលកើតឡើង កែប្រែវិបត្តិទៅកាលនុវត្តភាព ជំរុញឲ្យសេដ្ឋកិច្ចសកលមានស្ថិរភាព និងការចូលរួមធ្វើឲ្យប្រជាជនលើពិភពលោក កាត់បន្ថយភាពក្រីក្រ កាន់តែច្រើន ជាពិសេស ការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ ផ្លូវមួយ ដែលនឹងជ្រោមជ្រែងកាន់តែខ្លាំង ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនដល់ប្រជាពលរដ្ឋនៅលើសកលលោក។

«ខ្ញុំសូមជូនពរឲ្យប្រជាជនចិន កាន់តែរីកចម្រើន កាន់តែឆ្ពោះឈានទៅមុខ ផ្តល់វឌ្ឍនភាពសម្រាប់ប្រជាជនចិន ក៏ដូចជា ប្រជាជនកម្ពុជា ដែលជាមិត្ត ភូមិផង ជាមួយប្រទេសចិន ហើយខ្ញុំក៏សូមជូនពរឲ្យមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំ កាន់តែស៊ីជម្រៅ កាន់តែដល់កម្រិតកំពូល ដែលរដ្ឋាភិបាលប្រទេសកម្ពុជា-ចិន បាននិងកំពុងជំរុញ ឆ្ពោះទៅមុខឥតឈប់ឈរ»។

លោកបានមានប្រសាសន៍ទៀតថា លោកពិតជាមានសេចក្តីសោមនស្ស និងថ្លែងអំណរគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាលចិន ដែលបានជួយមកដល់ប្រទេសកម្ពុជា ស្ទើគ្រប់វិស័យ ជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់យុវជនជំនាន់ក្រោយ ឲ្យមានបំណិននៅគ្រប់វិស័យទាំងអស់ ដើម្បីយកធ្វើជាទុន អភិវឌ្ឍន៍ប្រទេសជាតិ។ ថ្មីៗនេះ រដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យនិស្សិតកម្ពុជាអាចទៅបន្តការសិក្សានៅប្រទេសចិនឡើងវិញ ក្រោយពេលធូរស្រាលជំងឺកូវីដ១៩។ លោកក៏បានបង្ហាញពីចំណាប់អារម្មណ៍ ពីសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស គឺផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាតឹកតាងយ៉ាងសំខាន់ បញ្ជាក់ពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងចិននិងកម្ពុជា។

មន្ត្រីក្រសួងវប្បធម៌រូបនេះក៏បានលើកឡើងពីការជួយយ៉ាងច្រើនពីភាគីចិន លើវិស័យវប្បធម៌របស់កម្ពុជាថា៖ «ជួយបានច្រើនមែនទែន កន្លងមក ទាំងការជួយជួសជុលប្រាសាទ ទាំងការផ្តល់អាហារូបករណ៍ ទាំងការផ្លាស់ប្តូរវប្បធម៌ វិស័យភាពយន្ត វិស័យការពារនិងអភិរក្ស លើកស្ទួយសម្បត្តិបេតិភណ្ឌអរូបិយ និងរូបិយ ហើយ កន្លងមក ក៏មានកិច្ចសហប្រតិបត្តិការ នៃការបញ្ជូនសិល្បករកម្ពុជាទៅសម្តែងនៅប្រទេសចិន ហើយភាគីចិនក៏បញ្ជូនសិល្បកររបស់ខ្លួន មកសម្តែងនៅប្រទេសចិនកម្ពុជា ជាពិសេស ការសម្តែងរួមគ្នា ក្នុងឱកាសនៃពិធីបុណ្យជាតិផ្សេងៗ ដែលប្រទេសទាំងពីរបានសហការរៀបចំជាមួយគ្នា រួមមានទាំង ការរៀបចំកម្មវិធីអបអរសាទរខួបទំនាក់ទំនងកាទូតរវាងកម្ពុជានិងចិនផងដែរ ក៏បានរៀបចំឡើងច្រើន…..កិច្ចសហការនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដូចដែលយើងបានដឹងហើយថា សសរស្តម្ភមួយ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ គឺជាការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលសំដៅលើការស្គាល់វប្បធម៌រវាងប្រទេសនិងប្រទេស ធ្វើយ៉ាងណា ឲ្យប្រជាជនចិនស្គាល់ពីវប្បធម៌របស់កម្ពុជា ហើយកម្ពុជាស្គាល់ពីវប្បធម៌ប្រជាជនចិន ទើបធ្វើឲ្យប្រជាជនទាំងពីរអាចយល់ពីគ្នា និងមានទំនាក់ទំនងជាមួយគ្នា កាន់តែស៊ីជម្រៅ»។

 

ជាមួយគ្នានេះដែរ កញ្ញា  សាត  ភារ៉ា និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បានបង្ហាញពីចំណាប់អារម្មណ៍ច្រើន ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ជាពិសេស ជំនួយរបស់ចិនដល់កម្ពុជា លើវិស័យអប់រំ និងវិស័យហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន។
ក្នុងនាមជាយុវជនកម្ពុជាមួយរូប កញ្ញាពិតជាថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនចិន ហើយក្នុងឱកាសសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលបាននិងកំពុងប្រព្រឹត្តទៅ នៅទីក្រុងប៉េកាំង កញ្ញាបានជូនពរផងដែរថា៖

« នាងខ្ញុំសូមជូនពរឲ្យរដ្ឋាភិបាលចិន ក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ២២ តុលា ឆ្នាំ២០២២ សូមឲ្យទទួលបានជោគជ័យ នៅក្នុងបែបផែនចិន សូមឲ្យទទួលបានជោគជ័យ និង សម្រេចតាមអ្វីដែលរដ្ឋាភិបាលចិនបានគ្រោងទុក»៕

(ដោយ៖ វិទ្យមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង