ឧត្តមសេនីយ៍ត្រី ភា សុវណ្ណ ផ្សព្វផ្សាយបញ្ហាកូវីដ-១៩ បញ្ហាកើតមានថ្មីៗក្នុងប្រទេស និងក្រៅប្រទេស

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ភា សុវណ្ណ មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ មេបញ្ជាការ វរសេនាតូចលេខ ៦៦ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានផ្សព្វផ្សាយពីបញ្ហាកូវីដ-១៩ និងបានលើកពីបញ្ហាកើតមានថ្មីៗក្នុង និងក្រៅប្រទេស និងបានដាក់ផែនការណ៍កសាងហេដ្ឋារចនាសម្ព័ន្ធបន្តក្នុងបញ្ជាការដ្ឋានរថក្រោះ ។
លោកមេបញ្ជាការរង បានសង្កត់ធ្ងន់ពីបញ្ហាសំខាន់ជំងឺកូវីដ-១៩ ទោះបីជាមានការអន់ថយស្ងប់ស្ងាត់ពីការឆ្លងរីករាលដាលក៏ពិតមែនប៉ុន្តែដាច់ខាតមិនត្រូវលែងដៃក្នុងការ ការពាររក្សានូវការពាក់ម៉ាស់ បាញ់អាល់កុលអោយបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង និងចូលរួមកាត់ផ្តាច់ជំងឺកូវីដ-១៩ នេះចេញពីប្រទេសរបស់យើងអោយបាន ។
នាឱកាសនោះ លោកបានផ្ដាំផ្ញើរសូមបងប្អូនយោធិន និងសិក្ខាកាមទាំងអស់ការពារថែរក្សារសុខភាពអោយបានល្អ ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗទាំងអស់គ្នា ៕

