ឯកឧត្ដម ហឿ ស៉ីយ៉ែម បានអញ្ជេីញជាអធិបតីក្នុងពិធីចែកគ្រាប់ពូជស្រូវជូនប្រជាកសិករក្នុងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ចំនួន២៤៨គ្រួសារ

ភ្នំពេញ៖ ឯកឧត្ដម ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជេីញជាអធិបតីក្នុងពិធីចែកគ្រាប់ពូជស្រូវជូនប្រជាកសិករក្នុងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ចំនួន២៤៨គ្រួសារ ស្មើនឹងស្រូវពូជចំនួន២៣,៥៥០គីឡូក្រាម ដែលរងការខូចខាតដោយគ្រោះទឹកជំនន់ ដែលត្រូវស្តារឡេីងវិញ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត៕

