ឯកឧត្តម ឡូយ សុផាត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យឆ្លង ផែនការណែនាំឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល តំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យឆ្លង ផែនការណែនាំឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣, សេចក្តីព្រាងសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក និងឃុំ សង្កាត់ , សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការកែសម្រួលគណៈបញ្ហាការយុទ្ធនាការបោះឆ្នោតខេត្ត និងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល៧ ឆ្នាំ២០២៣ នៅមន្ទីរបក្សខេត្តស្ទឹងត្រែង។
នាឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ញ៉ែម សាម៉ន សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកព្រឹទ្ធសភា ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្ត និងក្រុមជំនួយការ សរុប ២៩រូប៕