ឯកឧត្តម ស្លេះ ពុនយ៉ាម៊ីន រៀបចំកម្មវិធីរំលឹកថ្ងៃកំណើត ព្យាការីមូហាំម៉ាត់ (ម៉ាវលីទួរ រ៉សូលឆ្នាំ២០២២)

ភ្នំពេញ៖ ឯកឧត្តម ស្លេះ ពុនយ៉ាម៊ីន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងាររៀបចំកម្មវិធីរំលឹកថ្ងៃកំណើតព្យាការីមូហាំម៉ាត់(ម៉ាវលីទួរ រ៉សូលឆ្នាំ២០២២) នៅវិហារភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអ៊ីមាំខេត្តកំពង់ចាម ឯកឧត្តម សាន់ ឡាទីន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអ៊ីមាំខេត្តក្រចេះ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម និងសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម អភិបាលរងខេត្តកំពង់ចាម សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម អភិបាលរងក្រុងកំពង់ចាម និងជានាយកលោកគ្រូឥ អ្នកគ្រូស្លាមខេត្តកំពង់ចាម លោកនាយក-នាយករងលោកគ្រូ អ្នកគ្រូឥស្លាមក្រុង-ស្រុក និងលោកគ្រូ អ្នកគ្រូឥស្លាមទូទាំងខេត្តកំពង់ចាម បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ និងសិស្សានុសិស្សតំណាងអោយសាលាឥស្លាមក្នងខេត្តប្រមាណជាង ២,០០០នាក់ និងចំណាយថវិកាអស់ជាង ៣០,០០០,០០០រៀល ដែលជាថវិកាឧបត្ថម្ភរបស់ឯកឧត្តមផ្ទាល់ និងបងប្អូនប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះ ឯកឧត្តម ស្លេះ ពុនយ៉ាម៊ីន បានថ្លែងអំណរគុណដល់ឯកឧត្តមអស់លោកដែលបានចូលរួមក្នុងកម្មវិធីដ៏ឧឡារឹកដែលមិនធ្លាប់មានពីមុនមកក្នុងខេត្តកំពង់ចាមរបស់យើង។ ឯកឧត្តម បានបន្តថាទាំងនេះគឺសរបញ្ជាក់អោយឃើញថា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើងឲ្យមានការជួបជុំគ្នាបានដូចថ្ងៃនេះគឺដោយសារតែស្មារតីដ៏មានកិត្តិបណ្ឌិតឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វះស្វែងរកវ៉ាក់សាំងមកផ្តល់ជូនដល់យើងទាំងអស់គ្នាទើបភាពរីករាយរបស់យើងបានវិលត្រលប់មកវិញក្នុងស្ថានភាពដ៏ស្រស់បំព្រងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែផ្តល់ភាពកក់ក្តៅ ផ្តល់សិទ្ធិនិងផ្តល់កិត្តិយសដល់ប្រជាពលរដ្ឋដែលកាន់សាសនាឥស្លាមជារៀងដ៏រាបរហូតមក ។
ឯកឧត្តម ស្លេះ ពុនយ៉ាម៊ីន បានលើកឡើងផងដែរថា ដោយសារប្រទេសយើងមានសុខសន្តិភាពមានការរីកចម្រើន និងការអភិវឌ្ឍទើបភាពរីករាយអាចកើតមានឡើងបាន ៕

