រដ្ឋលេខាធិការក្រសួងអប់រំ អញ្ជើញសម្ភោធអគារសិក្សា ៣ខ្នង ១២បន្ទប់ និងសមិទ្ធផលនានា នៅវិទ្យាល័យបុស្បូវ ស្រុកព្រះនេត្រព្រះ

ភ្នំពេញ៖ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ប៊ែរី ចេសិន នាយកអង្គការសាម៉ារីតាន់ភឺសប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីពិធីសម្ភោធអគារសិក្សាចំនួន ៣ខ្នង មាន១២បន្ទប់នៅស្រុកម៉ាឡៃ ២ខ្នង ព្រះនេត្រព្រះ ១ខ្នង និងសមិទ្ធផលនានា នៅទីតាំងវិទ្យាល័យបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

