**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ាននៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២នេះ កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ នឹងធ្វើឡើងក្រោមប្រធានបទ [ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន]។ កិច្ចប្រជុំនឹងធ្វើឡើងក្រោមទម្រង់កូនកាត់ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ ក្នុងនោះអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់។

ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើក និងបិទកិច្ចប្រជុំ។ ក្រៅពីនោះ ក៏មានបទអន្តរាគមន៍ពីវាគ្មិនពិសេសៗផងដែរ។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ មានគោលបំណងផ្តល់ជាវេទិកាសម្រាប់ការផ្លាស់ប្តូរមតិ និងការពិភាក្សារវាងមេដឹកនាំស្ត្រីអាស៊ាន និងប្រមុខដឹកនាំនៃប្រទេសសមាជិកអាស៊ានលើបញ្ហាប្រឈម និងកាលានុវត្តន៍ភាព ដើម្បីអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី​ និងលើកកម្ពស់ការធ្វើបរិវត្តកម្ម ឆ្ពោះទៅរកការស្តារឡើងវិញដ៏រឹងមាំនៃសហគ្រាសធុនមីក្រូ ធុនតូច និងមធ្យមជាមួយនឹងការយកចិត្តទុកដាក់បំផុតទៅលើការគិតគូរពីភាពធន់ និងចីរភាព ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី និងការបញ្ជ្រាបយេនឌ័រ។ គោលដៅទាំងនេះ នឹងសម្រេចបានតាមរយៈការកំណត់ឱ្យបានច្បាស់អំពីអភិក្រមនៃការធ្វើបរិវត្តកម្ម និងគ្រប់ជ្រុងជ្រោយ ដែលអ្នកដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់អាចប្រើសម្រាប់ដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ និងពហុវិស័យ ដែលរារាំងសហគ្រិនភាព និងភាពជាអ្នកដឹកនាំសេដ្ឋកិច្ចរបស់ស្ត្រី។

កិច្ចប្រជុំនេះ នឹងពិនិត្យមើលឧបសគ្គ និងនិន្នាការបច្ចុប្បន្ន ក៏ដូចជាកាលានុវត្តភាពដែលអាចជះឥទ្ធិពលលើសិទ្ធិស្ត្រីក្នុងការទទួលបានសហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ក្នុងបរិបទមានការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងការផ្លាស់ប្តូរក្នុងមជ្ឈដ្ឋានការងារ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងអាស៊ាន។

កិច្ចប្រជុំក៏នឹងកំណត់អំពីកាលានុវត្តភាពដែលនឹងជំរុញការស្តារឡើងវិញ កំណើន និងភាពធន់នៃសហគ្រាសធុនមីក្រូ ធុនតូច និងធម្យមរបស់ស្ត្រី បង្កើតបរិយាកាសធុរកិច្ចស្មើភាពសម្រាប់ឱ្យស្ត្រីធ្វើការប្រកួតប្រជែងរីកចម្រើន និងដឹកនាំ និងបំផុសសក្តានុពលសហគ្រិនភាព ដែលមាននវាវត្តន៍ និងការច្នៃប្រឌិតរបស់ស្ត្រីនៅក្នុងអាស៊ាន។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានមានការរំពឹងថា នឹងមានការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការគាំទ្រ និងជំរុញសហគ្រិនភាពរបស់ស្ត្រីឱ្យទៅជារបៀបវារៈក្នុងតំបន់, ទទួលស្គាល់តួនាទីដ៏សំខាន់ សក្តានុពល និងភាពខ្លាំងរបស់មេដឹកនាំជាស្ត្រី និងស្ត្រីទាំងអស់ក្នុងអាស៊ាន ក្នុងការបង្កើតមាគ៌ាឆ្ពោះទៅរកការស្តារឡើងវិញ និងការរៀបចំអនាគតនៃតំបន់អាស៊ាននៅក្នុងពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ១៩។

កិច្ចប្រជុំក៏មានក្តីរំពឹងដែរថា នឹងបង្កើតភាពជាដៃគូជាក់ស្តែង និងកិច្ចសហការគ្នារវាងរដ្ឋាភិបាលអាស៊ាន វិស័យឯកជន និងអ្នកពាក់ព័ន្ធសំខាន់ៗក្នុងការជំរុញរបៀបវារៈសហគ្រិនភាពរបស់ស្ត្រីក្នុងតំបន់ ៕ ប្រភព៖ ក្រសួងព័ត៌មាន

 

អត្ថបទដែលជាប់ទាក់ទង