អភិបាលខេត្តស្វាយរៀង អញ្ជើញពិនិត្យការរៀបចំ សោភ័ណ្ឌភាពច្រាំងទន្លេវ៉ៃគោ និងទីតាំងនានាក្នុងក្រុងស្វាយរៀង សម្រាប់ត្រៀមអបអរសាទរ ពិធីប្រណាំងទូក

ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញពិនិត្យការរៀបចំ សោភ័ណ្ឌភាពច្រាំងទន្លេវ៉ៃគោ និងទីតាំងនានាក្នុងក្រុងស្វាយរៀង សម្រាប់ត្រៀមអបអរសាទរ ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្នុងនោះឯកឧត្តមបានពិនិត្យទីតាំងតម្លើងស្លាក “បេះដូងស្វាយរៀង” ឲ្យបានមុនពិធីប្រណាំងទូកក្នុងខេត្ត ចូលមកដល់នៅថ្ងៃ២៩-៣០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ក៏ដូចជាកន្លែងថតរូបអនុស្សាវរីយ៍សម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត។

