គ្រោះថ្នាក់ចរាចរណ៍ ស្លាប់និងរបួស១៧នាក់ នៅថ្ងៃទី១១ ខែតុលា

ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បណ្តាលឲ្យមនុស្សស្លាប់ ១នាក់(ស្រី) របួសធ្ងន់ ៩នាក់ (ស្រី២នាក់) និងរបួសស្រាល ៧នាក់(ស្រី១នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែតុលា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៧នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៨លើក ៕
