**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យនាយកការិយាល័យ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ លោក Graeme John BUCKLEY ជានាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើការតុលាការការងារ និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងអង្គការ ILO ក្នុងការរៀបចំតុលាការការងារនេះនៅកម្ពុជា។

ក្នុងជំនួបឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍អំពីទិដ្ឋភាពជារួមនៃប្រព័ន្ធតុលាការកម្ពុជា ក៏ដូចជាសមត្ថកិច្ចរបស់តុលាការក្នុងការដោះស្រាយវិវាទការងារ នាពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា មានទិសដៅជាអាទិភាពមួយ គឺការរៀបចំដាក់ឱ្យដំណើរការតុលាការជំនាញបន្ថែមទៀត ដូចជា តុលាការការងារ តុលាការពាណិជ្ជកម្ម ជាដើម។ តុលាការជំនាញទាំងនេះ គឺត្រូវរៀបចំឡើងដើម្បីផ្តល់សេវាយុត្តិធម៌ឱ្យកាន់តែឆាប់រហ័ស ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព ប្រសិទ្ធភាព និងទទួលបាននូវជំនឿទុកចិត្តពីសាធារណជន។

ឯកឧត្ដមបន្ថែមថា ដើម្បីអាចដាក់ឱ្យដំណើរការតុលាការការងារមួយ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងទទួលបាននូវជំនឿទុកចិត្តពីសាធារណជនបាន គឺត្រូវផ្អែកលើសសរស្តម្ភសំខាន់ចំនួន ៣ រួមមាន (១)-ការរៀបចំធនធានមនុស្ស ដែលមានជំនាញពាក់ព័ន្ធនឹងវិស័យការងារ ជាពិសេស ចៅក្រមដែលមានជំនាញដោះស្រាយវិវាទការងារ ក៏ដូចជា ក្រឡាបញ្ជី និងមន្រ្តីតុលាការផ្សេងទៀត, (២)-ការរៀបចំក្របខ័ណ្ឌច្បាប់ ទាំងផ្នែកច្បាប់សារធាតុ ទាំងផ្នែកច្បាប់នីតិវិធី និង(៣)-ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាផ្នែកបច្ចេកទេស ដើម្បីអាចរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ជាអាទិ៍ អគារតុលាការ និងដើម្បីធានាដល់ការអនុវត្តសសរស្តម្ភទី១ និងទី២ ខាងលើផងដែរ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់អង្គការ ILO ពិនិត្យលទ្ធភាពក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រនានា តាមរយៈ ការបង្កើត និងអនុវត្តនូវគម្រោងរួមគ្នា រវាងក្រសួងយុត្តិធម៌ និងអង្គការ ILO ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីសម្រេចបាននូវសសរស្តម្ភទាំង ៣ ខាងលើ សំដៅធានាដល់ការដាក់ឱ្យដំណើរការនូវតុលាការការងារនេះប្រព្រឹត្តទៅដោយរលូន នៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង