ពលរដ្ឋសាទរ កម្លាំងអាវុធហត្ថខេត្តតាកែវ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានច្រើនករណី ក្នុងមូលដ្ឋានខេត្តតាកែវ

ភ្នំពេញ៖ ប្រជាពលរដ្ឋបានសាទរចំពោះកម្លាំងអាវុធហត្ថខេត្តតាកែវ បង្រ្កាបករណីជួញដូរ និងករណីប្រើប្រាស់គ្រឿងញៀន បានច្រើនករណី ក្នុងមូលដ្ឋានខេត្តតាកែវ ក្រោមបទបញ្ជាម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ ជាក់ស្ដែងជនសង្ស័យ ០៤នាក់ ត្រូវបានកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ក្នុងមូលដ្ឋានស្រុកត្រាំកក់។
យោងតាមរបាយការណ៍របស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១០ ខែតុល ឆ្នាំ២០២២ ដោយទទួលបានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រោមការសម្របសម្រួលនីតិវិធី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបករណីគ្រឿងញៀនបង្រ្កាបជាក់ស្តែង ចំណុច ភូមិព្រៃពាយ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់៖
១ – ឈ្មោះ ងឹម គុច ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបបរ (មិនពិតប្រាកដ) ជាអ្នកជួញដូរគ្រឿងញៀន និងរក្សាទុក( មិនប្រើប្រាស់ ) រស់នៅភូមិព្រៃពាយ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
២- ឈ្មោះ មិល តាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបបរមិនពិតប្រាកដ ( ប្រើប្រាស់ ) រស់នៅភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

៣- ឈ្មោះ ស៊ុន មករា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបបរពិតប្រាកដ ( ប្រើប្រាស់) រស់នៅភូមិទឹកថ្លា ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
៤-ឈ្មោះ សោ ភារុន ភេទប្រុសអាយុ ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបបរមិនពិតប្រាកដ ( ប្រើប្រាស់ ) រស់នៅភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ដករហូតវត្ថុតាងរួមមាន៖
– ម្សៅក្រាមពណ៏សថ្លាចំនួន ០២ កញ្ចប់ ទម្ងន់ = ០៤៨ក្រាម
( ថ្លឹងទាំងសំបកថង់)
– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១
– ទូរសព្ទ័ចំនួន០៤គ្រឿង
– ម៉ូតូចំនួន០២គ្រឿងម៉ាកហុងដា C125ពណ៌ខ្មៅ ស្លាកលេខ កណ្ដាល 1L 8245និង គុបជ្រុងC៥០ស្លាកលេខ ភ្នំពេញ 1S 7303 ពណ៍ខ្មៅ
– សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
– ជនសង្ស័យទាំងបួននាក់បានធ្វើតេសទឹកនោមរកសារធាតុញៀន
( ០៣នាក់ វិជ្ជមាន និងអវិជ្ជមាន០១នាក់)
– តេស្តរកកូវីតទាំង០៤នាក់(អវិជ្ជមាន) ។
ក្រោយការឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានរក្សាទុក ឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការអាវុធហត្ថខេត្ត ជំនាញកំពង់សាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

