ឧត្តមសេនីយ៍ទោ ឡោ សុខា បើកកិច្ចប្រជុំផែនការស្ដីពី ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ផែនការ ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ នៃ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។
កិច្ចប្រជុំនាពេលនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីជាស្នងការរងលោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ទាំង២ (៦២១និង៣០៣)
លោក អធិការនគរបាលក្រុង/ស្រុក ទាំង៥។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍ផ្សព្វផ្សាយណែនាំដល់អស់លោកលោកស្រីជាស្នងការរងលោកមេបញ្ជាការវរលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំណែនាំដលប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធសហការឲ្យជិតស្និទ្ធជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺរួមគ្នាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសនានាក្នុងមូលដ្ឋាន ដើម្បីមានសន្តិសុខល្អ ៕

