វត្តអារាម មិនត្រឹមតែជាមជ្ឈមណ្ឌល នៃការអប់រំការផ្លាស់ប្តូរឥរិយាបថ មនុស្សគ្រប់រូប ក៏ជាកន្លែងគំរូផ្តល់តម្លៃ លើកិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឲ្យដឹងថា វត្តអារាម មិនត្រឹមតែជាមជ្ឈមណ្ឌល នៃការអប់រំការផ្លាស់ប្តូរឥរិយាបថ មនុស្សគ្រប់រូប តាមឱវាទព្រះសម្មាសម្ពុទ្ធ ក៏ជាកន្លែងគំរូផ្តល់តម្លៃ លើកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះផងដែរ។
ជាក់ស្ដែងវត្តដែលនៅក្នុងរូបនេះគឺជាវត្តគិរីវង្សក្សេមក្សាន្ត ភ្នំបាក់ខាងលើ ស្ថិតនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់ខាងលើ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

