ឯកឧត្តម ញ៉ែម សំអឿន ដឹកនាំមន្រ្តីរាជការចូលរួមគោរពវិញ្ញាណក្ខន្ធ័ ឯកឧត្តម សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្ត រតនគិរី

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្ត រតនគិរី កាលពីព្រឹកថ្ងៃ សៅរ៍ ទី៨ ខែតុលា ឆ្នាំ ២០២២ បានដឹកនាំមន្រ្តីរាជការចូលរួមគោរពវិញ្ញាណក្ខន្ធ័ ឯកឧត្តម សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្ត រតនគិរី ដែលបានទទួលមរណៈភាពកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី ០៦ ខែតុលា ឆ្នាំ ២០២២ ដោយឧបទ្ទវហេតុចរាចរណ៍។

