**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អញ្ជើញចុះពិនិត្យការដ្ឋាន ជួសជុលផ្លូវក្រាលដីគ្រួសស នៅភូមិដកពរ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ រួមជាមួយឯកឧត្តម ទេស សុខម៉េង ឯកឧត្តម ហាវ ប៊ុនសែ ឯកឧត្តម ហង់ បូ និងឯកឧត្តម អ៊ុ អួក នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវក្រាលដីគ្រួសស នៅភូមិដកពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង​ ប្រវែង៣០០០ម៉ែត្រ និងចុះពិនិត្យផ្លូវក្រាលគ្រួសក្រហម១ខ្សែទៀតតភ្ជាប់ពីផ្លូវជាតិលេខ២ ទៅភូមិមហារាជ​ ដែលរងការខូចខាតដោយអន្លើ និងកាយដាក់លូកាត់ថ្នល់ ២កន្លែង ដោយប្រើត្រាក់ទរ័ឈូសពង្រីកផ្លូវចូលភូមិមហារាជ ស្ថិតនៅក្នុងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត បានចូលរួមឧបត្ថម្ភថវិកាចំនួន ២លានរៀល និងក្រុមការងារបានឧបត្ថម្ភថវិកា ១លានរៀល​ សម្រាប់ជួសជុលផ្លូវក្រាលដីគ្រួសស នៅភូមិដកពរ នោះផងដែរ។

តមកនៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤៤គ្រួសារ នៅក្នុងទីអារាមវត្តធម្មនិមិត្តអង្គប្រិយ៍ ស្ថិតក្នុងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

សូមបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម ទឹកត្រី១យួរ សារុង១ ក្រមា១ និងថវិកា៣ម៉ឺនរៀល ដែលជាអំណោយមនុស្សធម៌របស់ព្រះចៅអធិការវត្តធម្មនិមិត្តអង្គប្រិយ៍លើកទី៧៣ដែលព្រះគ្រូចៅអធិការបានចែកជូនប្រជាពលរដ្ឋខ្វះខាតខ្លាំងក្នុងឃុំលំចង់ ស្រុកសំរោង និងជូនលោកមេឃុំលំចង់នូវអង្ករ១២បាវ ទឹកត្រី១២យួរ មី១២កេះ ថវិកា៤០ម៉ឺន៥ពាន់រៀលសម្រាប់ទុកចែកបន្តជូនបងប្អូនខ្វះខាតក្នុងឃុំ និងក្រុមប្រជាការពារក្នុងម្នាក់ៗ ទទួលបានថវិកា៣ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង