**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ប្រជាពលរដ្ឋ ២២៧គ្រួសារ នៅស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ទទួលអំណោយជាស្បៀង សង្រ្គោះបន្ទាន់ពីរាជរដ្ឋាភិបាល

 

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ២២៧គ្រួសារ ដែលមានជីវភាពខ្វះខាត ចាស់ជរា ជនមានពិការភាព និងរងផលប៉ះពាល់ដោយទឹកជំនន់ ឃុំភ្នំលៀប ក្នុងស្រុកព្រះនេត្រព្រះនិងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន តាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឡើងមានប្រសាសន៍រាយការណ៍ដឹងថា ខេត្តបន្ទាយមានជ័យ មាន៧ក្រុង-ស្រុក និងប្រជាពលរដ្ឋ៨ពាន់គ្រួសារ បានប៉ះពាល់ដោយសារទឹកជំនន់ ក្នុងនោះមាន ៤៦៥គ្រួសារ បានជម្លៀសទៅទីទួលសុវត្ថិភាព ខណ:ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងក្រុង-ស្រុកទាំង៧ បានប៉ះពាល់ជិត៣ម៉ឺនហិកតា។

ជាមួយគ្នានោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្ត ការប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ដែលនឹងអាចកើតមានឡើងជាយថាហេតុពីជំនន់ទឹកភ្លៀងនេះពិសេសត្រូវថែទាំសុខភាព មនុស្សចាស់ និងកុមារ ជាប់ជាប្រចាំ ដោយមិនត្រូវទុកពួកគាត់ឱ្យនៅតែម្នាក់ឯង ជាដាច់ខាត ហើយអាជ្ញាធរដែនដីមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវតែប្រុងជើងការជួយប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពក្នុងករណីចាំបាច់ ត្រៀមឱសថ ថ្នាំសង្កូវ និងត្រៀមស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងត្រៀមទប់ទឹកបម្រុងទុកសម្រាប់កសិកម្មពេលទឹកស្រុកចុះទៅវិញ ដើម្បីសម្រួលការងាររកស៊ីទទួលទាន និងដាំដុះរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គីមយ៉ាន បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន ដើម្បីសម្រាលនូវការលំបាក៖១.ប្រជាពលរដ្ឋចំនួនសរុប២២៧គ្រួសារនៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ១០គីឡូក្រាម មី១កេស ត្រី ខ៥កំប៉ុង ទឹកស៊ីអ៊ីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២ម៉ឺនរៀល,២.ចូលបច្ច័យកសាង១លានរៀល និងអង្ករ ១០០គីឡូក្រាម, ៣.ក្រុមគ្រូពេទ្យថវិកានៅស្រុកទាំងពីរក្នុងស្រុកៗ២០ម៉ឺនរៀល៤.ជូនគ្រួសារដែលមាន សមាជិកស្លាប់ដោយទឹកជំនន់០៨គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០ម៉ឺនរៀល។៥.ស្រុកព្រះនេត្រព្រះ នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រជាការពារភូមិ ក្នុង១អង្គភាពថវិកា៥០ម៉ឺនរៀល ៦.យុវជនសសយក ថវិកា៣០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង