ឯកឧត្តម កុយ គួង ជួបពិភាក្សាការងារជាមួយ ឯកឧត្តម បេឌីនីយ៉ាស ម្យ៉ាទីយេស អនុរដ្ឋមន្ត្រីការបរទេសតួកម៉េនីស្ថាន

ភ្នំពេញ៖ ឯកឧត្តម កុយ គួង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម បេឌីនីយ៉ាស ម្យ៉ាទីយេស អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកម៉េនីស្ថាន នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ ភាគីទាំងពីរ បានពិនិត្យឡើងវិញលើវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងពិភាក្សារិះរកវិធីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកម៉េនីស្ថាន បន្ថែមទៀត។
កម្ពុជា និងតួកម៉េនីស្ថាន បានភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៥ ៕

