**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

នាយករដ្ឋមន្ត្រីកម្ពុជា៖ ការចែកចំណេះដឹងដល់កូនៗ ប្រសើរជាងការផ្ដល់ទ្រព្យសម្បត្តិ ជាលុយ ជាមាស ពេជ្រ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការចែកចំណេះដឹងដល់កូនៗរបស់ឪពុកម្តាយពិតជាមានភាពល្អប្រសើរជាងការផ្តល់ទ្រព្យសម្បត្តិជាលុយក្តី មាស ពេជ្រ ពីព្រោះថាវាមិនអាចគង់វង្សនោះទេ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ការរៀនសូត្រ ដែលក្មួយៗទទួលបានគឺវាជាទ្រព្យសម្បត្តិសម្រាប់រយៈពេលវែង។ មិនប្រាកដទេ ការចែកទ្រព្យ សម្បត្តិជាលុយ មាស ពេជ្រក្តី មិនប្រាកដថាគង់វង្សទេ ប៉ុន្តែការចែកចំណេះជាមូលដ្ឋាន ដែលដូចពាក្យថា កណ្តៀរមិនអាចកោរ កណ្តុរកាត់ និងភ្លើងឆេះបាន អ្នកខ្លះគិតថាខ្លួន ប៉ុណ្ណឹងដែលចែកផ្ទេរឱ្យ ប៉ុន្តែបើសិនមានអគ្គិភ័យឆេះ ឬកលយុគ្គកើតឡើងនោះគេនឹងបាត់បង់អស់។ ផ្ទុយទៅវិញចំណេះដឹងនៅក្នុងខួរក្បាលមិនអាចអ្នកណាធ្វើចេញ នោះទេ»។

សម្តេចតេជោបានលើកឡើងថា សម្តេចតែងតែធ្វើការដាស់តឿនជាមួយអ្នកមានលទ្ធភាពត្រូវខិតខំជំរុញឱ្យកូនរៀនតាមមធ្យោបាយណាក៏ដោយគឺរៀនពេលនេះ មានសិស្ស និស្សិតរាប់លាននាក់បានកំពុងធ្វើការបណ្តុះបណ្តាលដែលសម័យមុនសិស្សដើររកសាលា តែសម័យនេះសាលាដើររកសិស្សវិញម្តង។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដថា បច្ចុប្បន្នសាលារៀនត្រូវបានរុញទៅដល់ទីជនបទ ដែលបាបផ្តល់ឱកាសសម្រាប់កុមាររៀនសូត្របានក្នុងនោះកុមារជាស្ត្រី ដែលឪពុកម្តាយតែងព្រួយបារម្ភ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រគឺឃុំមួយមានអនុវិទ្យាល័យមួយយ៉ាងតិច ខណៈកាលពី២០ឆ្នាំមុនបានចេញគោលនយោបាយថាឃុំមួយមានអនុវិទ្យាល័យតែមួយ។ សម្ដេចតេជោបន្ដទៀតថា ទោះបីជាមានយុទ្ធសាស្ត្រគោលនយោបាយយ៉ាងណាក្តីបើសិនគ្មានការបណ្តុះបណ្តាលនោះទេ ប្រទេសកម្ពុជាមិនអាចរីកចម្រើននោះទេ។ ដូច្នេះ នៅក្នុងវិស័យធំៗរ បស់កម្ពុជាចំនួនពីរអនុញ្ញាតឱ្យជ្រើសរើសបុគ្គលិកជាគ្រូបង្រៀន និងគ្រូពេទ្យ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា វិស័យដែលអនុញ្ញាតបើកគឺក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលត្រូវបានផ្តល់ឱកាសឱ្យចូលប្រឡង ៕ ប្រភព៖ ក្រសួព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង