សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគឺជាប្រទេសដែលឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំង ការពារ ជម្ងឺកូវីដ១៩ និងបានចាក់វ៉ាក់សាំងច្រើនជាងគេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសមួយដែលឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំង ការពារ ជម្ងឺកូវីដ១៩ និងជាប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ។
នៅក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានឲ្យដឹងថា “ កម្ពុជាគឺជាប្រទេសមួយដែលឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំង ការពារ ជម្ងឺកូវីដ១៩ និងជាប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ ដោយបានចាក់ពី ដុសទី១ និងដុសជំរុញជាបន្ទាប់បន្ទាប់បានពេញលេញ សម្រាប់ប្រជាជន ដែលបានបង្កើតភាពផ្សាំនៅក្នុងសហគមន៍បានយ៉ាងល្អប្រសើរ ដែលជួយការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសពេលបច្ចុប្បន្ននេះគឺពេលប្រជាពលរដ្ឋមានឆ្លងជំងឺកូវីដ១៩ គឺអាចព្យាបាលនោផ្ទះ ដែលនេះគឺក៏ដោយសារភាពផ្សាំរបស់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩” ៕
