**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

អង្គការហាឆាន់ខាំ ប្រទេសកូរ៉េខាងត្បូង ផ្តល់អំណោយដល់យុវជនកំពុងបន្សាបគ្រឿងញៀនមណ្ឌលជីវិតថ្មីភ្នំបាក់

ភ្នំពេញ៖ អង្គការហាឆាន់ខាំប្រទេសកូរ៉េខាងត្បូងបានចុះសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយជាស្បៀងមានអង្ករចំនួន០២តោន ,ទឹកសុទ្ធ៨០យួរ, បាយ-ម្ហូប៨០០ប្រអប់ និងឃីត០១ មកឧបត្ថម្ភដល់យុវជនកំពុងបន្សាបគ្រឿងញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក់ចំនួន៧១៥នាក់ ស្រី៣៥នាក់ ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ ។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

បញ្ជាក់៖អង្គការហាឆាន់ខាំ តែងតែជួយឧបត្ថម្ភដល់យុវជនបន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាក់នាគ្រាកន្លងមក មានម្ហូបអាហារនិងតជួយរៀបចំកន្លែង សម្អាតអនាម័យ នាពេលខាងមុខគ្រោងនឹងជួយក្រាលការូ អគារព្រមទាំងសន្យាផ្តល់ម៉ាស៊ីនកុំព្យូទ័រដល់មណ្ឌល់ផងដែរ ។

ថ្លែងនាឱកាសនោះ លោក គឹម ជុងអ៊ុក ប្រធានអង្គការហាឆានខាំ បានថ្លែងនូវក្តីងាណិតស្រឡាញ់ចំពោះប្អូនៗទាំងអស់ដែលកំពុងបន្សាបគ្រឿងញៀន ទៅតាមបែបនៃការហាត់ប្រាណ និងតាមបែបបច្ចេកទេសអ្នកគ្រប់គ្រង ហើយយើងទាំងអស់គ្នា បានចាត់ទុកប្អូន ៗក្មួយៗ ទាំងអស់គឺជាជនរងគ្រោះ ព្រោះថាគ្រឿងញៀន វាបំផ្លាញ សុខភាព ប្រព័ន្ធសរសៃប្រសាទ និយាយជារួមគឺវាបំផ្លាញអនាគត់យើងតែម្តង ។

លោក គឹម ជុងអ៊ុក បានបន្តថា៖ជាមួយគ្នានេះ សូមប្អូនៗ ក្មួយៗកុំអាលអស់សង្ឈឹម ទៅលើវាសនារបស់ខ្លួនអាចកែប្រែបានមិនទាន់ហួសពេលនៅឡើយនោះទេ បើសិនជាប្អូនៗ ក្មួយៗខិតខំប្រឹងប្រែងហាត់ ពត់លត់ដំខ្លួនតាមការណែនាំរបស់លោក លោកស្រីអ្នកគ្រប់គ្រងនៅមណ្ឌលនេះ ហើយសង្ឈឹមថាជឿជាក់ថា ពេលប្អូនៗ ក្មួយៗធ្វើសមាហរណកម្មត្រឡប់ទៅផ្ទះសំបែងវិញ នឹងកែខ្លួនឲ្យទៅជាមនុស្សល្អ កូនល្អ មិត្តល្អ ប្តេជ្ញាមិនសេពគ្រឿងញៀន និងខិតខំប្រឹងប្រែងជួយធ្វើការងារផ្ទះ និងសង្គមជាតិ ទាំងមូល ។

ជាមួយគ្នានោះដែរ  ឯកឧត្តម អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរនិងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគឹម ជុងអ៊ុក ប្រធានអង្គការហាឆាន់ខាំប្រទេសកូរ៉េខាងត្បូង និងលោកស្រី  ដែលកន្លងមកក៏ដូចជាពេលនេះ បានផ្តល់អំណោយមនុស្សធម៌ជាច្រើនលើក សរុបជាថវិការាប់សិបម៉ឺនដុល្លាអាមេរិក ដល់ប្អុនៗ ក្មួយៗ កំពុងបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់នេះ គឺបញ្ជាក់ឲ្យពីទឹកចិត្តអាណា
បញ្ជាក់ឲ្យឃើញពីទឹកចិត្តអាណិតស្រឡាញ់ ជ្រះថ្លានឹងជួយប្អូនៗ ក្មួយៗ ប្រុស ស្រី ដែលកំពុងរងគ្រោះ ។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗ ទាំងអស់ ត្រូវយកចិត្តទុក ដាក់ ស្តាប់ការណែនាំរបស់អ្នកគ្រប់គ្រងនិងខិតខំហាត់ពត់លត់ដំខ្លួន ឲ្យបានជាប្រចាំ ដើម្បីបានឆាប់ត្រឡប់ទៅលំនៅឋានវិញនិងស្តាបការណែនាំរបស់ឪពុកម្តាយ ព្រោះថាប្អូនៗ ក្មួយៗនៅវ័យក្មេង អនាគតនៅវែង ឆ្ងាយហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង