**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

របរផ្សារដែកមិនសូវកាក់កប បុរសម្នាក់បែកគំនិត លួច​កង់ និងម៉ាស៊ីនកាត់ស្មៅ អ្នកស្រុក

ភ្នំពេញ៖ កាលពីថ្ងៃទី អត់ចាំ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩និង០០​នាទី នៅត្រង់ចំណុចពីខាងកើតផ្សារតាកែវ ស្ថិតនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានករណី​ (អំពើលួច​កង់ និងម៉ាស៊ីនកាត់ស្មៅ)​ មួយបានកើតឡើងបង្ក​ដោយជនសង្ស័យ​ ឈ្មោះ​ កប សុន ហៅតឿ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅបច្ចុប្បន្ន​ស្ថិតនៅ​ភូមិបិន​ម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

បានធ្វើសកម្មភាពលួចកង់គេ០១គ្រឿង ពណ៌ស​លាយខ្មៅ បន្ទាប់ពីលួចកង់បានហើយជនសង្ស័យបានយកកង់នោះទៅទុក នៅផ្ទះរបស់ខ្លួន រហូតដល់ថ្ងៃទីអត់ចាំ ខែឆ្នាំដដែល វេលាម៉ោង​០១និង០០នាទី រំលងអាធ្រាត្រ​ជនសង្ស័យ​បាន​ធ្វើសកម្មភាពលួចយកកង់​០១គ្រឿងទៀតពណ៌ខ្មៅ​លាយខៀវ នៅចំណុចខាងកើតផ្សារ​តាកែវ។

បន្ទាប់ពីលួចបានហើយជនសង្ស័យបានយកកង់នោះទៅ​រក្សា​ទុកនៅផ្ទះរបស់ខ្លួនទៀត រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២២ វេលាម៉ោង​០១និង០០នាទី​រំលងអាធ្រាត្រ​ជនសង្ស័យ​ក៏​បានជិះកង់​ដែល​បាន​លួច​នោះ​ចេញពីផ្ទះ​ក្នុងគោលបំណងជិះដើរលេងនិងរកទិញអីហូបនៅ​ក្នុង​ទី​រួមខេត្តតាកែវ ពេលជិះ​មកដល់ចំណុចភូមិ​ស្នោរ​ សង្កាត់រកាក្នុង ក្រុងដូនកែវ ជនសង្ស័យបាន​ប្រទះ​ឃើញ​ម៉ាស៊ីនកាត់ស្មៅ០១គ្រឿងដែល​ម្ចាស់គេទុកនៅក្នុងទ្រុងជ្រូក​ ឃើញដូចនោះ​ជនសង្ស័យ​ក៏បានលួចយកម៉ាស៊ីនកាត់ស្មៅខាងលើមក​រក្សា​ទុកនៅផ្ទះ​របស់​ខ្លួន។

ហើយឈ្មោះកប សុន បានធ្វើសកម្មភាពលួចមាន់របស់ប្រជាពលរដ្ឋ នៅក្នុងភូមិ/ឃុំជាមួយគ្នាជាច្រើនលើកច្រើនសារ រហូត​ដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩និង០០នាទី​ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ​នៅផ្ទះរបស់គេ និងដកហូតវត្ថុតាងដែលរូបគេបានលួចបានមានកង់ចំនួន០៣គ្រឿង​ និងម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង​យកមកអធិការដ្ឋាននគរបាលក្រុងដូនកែវដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិ​វីធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង