គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី ៣០កញ្ញា ស្លាប់៦នាក់

ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៦នាក់ របួសធ្ងន់ ២នាក់(ស្រី) និងរបួសស្រាល ៤៨នាក់(ស្រី)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែកញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន៥៦នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៤លើក៕
