គណៈកម្មការទី៨ ព្រឹទ្ធសភា ប្រជុំត្រៀមចូលរួមវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០

ភ្នំពេញ៖ នៅសាលាប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម ប្រាក់ ចំរើន អនុប្រធាន លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២បានអញ្ជើញជួបប្រជុំពិនិត្យពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីត្រៀមចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ (APPF-30) ក្រោមមូលបទ សភា និងការអភិវឌ្ឍប្រកបដោយចីរភាពក្រោយជំងឺ កូវីដ-១៩ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់ដ៍ នាពេលខាងមុខ។

