សម្ដេចតេជោ ហ៊ុន សែន៖ ដំណើរដ៏វែងឆ្ងាយគ្មានពេលឈប់សម្រាក បានក្លាយជាទម្លាប់ តាំងពីអាយុតិចរហូតអាយុច្រើន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ដំណើរដ៏វែងឆ្ងាយដែល គ្មានពេលឈប់សម្រាក បានក្លាយជាទម្លាប់ តាំងពីអាយុតិចរហូតអាយុច្រើន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចបានឲ្យដឹង យ៉ាងដូច្នេះថា “ ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាក បានក្លាយជាទម្លាប់តាំងពីអាយុតិច រហូតអាយុច្រើន។ ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ ភ្នំពេញ.ញូយ៉ក.ឡាហាវ៉ាន.តូក្យូ.ភ្នំពេញ.សៀមរាបប្រើរយៈពេល១០ថ្ងៃចម្ងាយ រាប់ម៉ឺនគីឡូម៉ែត្រ ជាមួយការងារយ៉ាងច្រើន។ នឿយកាយតែសប្បាយចិត្តព្រោះបាន ធ្វើការបំរើជាតិនិងប្រជាជន”៕

