ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ចំពោះមរណភាព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទន់ ធី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានផ្ញើសារលិខិតរំលែកទុក្ខជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ចំពោះដំណឹងដ៏សែនក្រៀមក្រំនៃការបាត់បង់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទន់ ធី ដែលត្រូវជាម្តាយក្មេក។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ឌួង វិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទន់ ធី សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

