**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ស្ថានទូតចិនប្រចាំកម្ពុជារៀបចំពិធីរម្លឹកខួបអនុស្សាវរីយ៍ លើកទី១០០ នៃការប្រសូតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»

កម្មវិធីរម្លឹកខួបអនុស្សាវរីយ៍ លើកទី១០០ នៃការប្រសូតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ត្រូវបានស្ថានទូតចិនប្រចាំកម្ពុជារៀបចំឡើង កាលពីព្រឹកថ្ងៃទី២៨ កញ្ញា ២០២២។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងរាជបណ្ឌិត្យសភាកម្ពុជា តំណាងមូលនិធិមុទិតា ព្រមទាំងសិស្ស និស្សិតកម្ពុជា ជាច្រើនរូប។

នាពេលនោះ លោក Wang Wentian បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងរម្លឹកឡើងវិញ នូវប្រវត្ថិសាស្ត្រដ៏យូរអង្វែង នៃចំណងមិត្តភាពរវាងចិននិងកម្ពុជា និងចក្ខុវិស័យដ៏ត្រចះត្រចង់នៃទំនាក់ទំនងរវាងចិន-កម្ពុជា នាពេលអនាគត។
លោក Wang Wentian ៖ «ផឹកទឹកនឹកប្រភពដើម ឡើងដើមឈើគិតដល់ឬសគល់» នឹករឮកយ៉ាងជ្រាលជ្រៅចំពោះព្រះរាជសកម្មភាពជាប្រវត្ថិសាស្ត្ររបស់សម្តេច ព្រះបរមរតនកោដ្ឋ។ ព្រះអង្គគឺជាបិតាឯករាជ្យជាតិដែលទទួលបានការស្រឡាញ់យ៉ាងខ្លាំងពីប្រជាជនកម្ពុជាទ្រង់ក៏ជាមិត្តភក្តិដ៏មហិមាដែលទទួលបានការស្រឡាញ់យ៉ាងខ្លាំងពីប្រជាជនចិនផងដែរ។»

លោកក៏បានរម្លឹកពីព្រះរាជសកម្មភាពរបស់ទ្រង់ តាំងពីបានស្គាល់លោកនាយករដ្ឋមន្ត្រី Zhou Enlai ក្នុងសន្និសីទ Bandung នាឆ្នាំ ១៩៥៥ ព្រមទាំងព្រះរាជសកម្មរបស់ទ្រង់ នៅប្រទេសចិន ដែលបានបង្កើតជាទំនាក់ទំនងយ៉ាងស្អិតរមូតតាំងពីពេលនោះមក រហូតមកដល់ពេលបច្ចុប្បន្ន។

លោក Wang Wentian បានគូសបញ្ជាក់ថា «បន្តដំណើរឆ្ពោះទៅមុខ បន្តជំហានយ៉ាងអង់អាច» កសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា យ៉ាងសកម្ម ក្នុងនោះ នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយបានឈានចូលយុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម។

លោកWang Wentian៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តមរតកនិងអភិវឌ្ឍន៍គោលនយោបាយចំណងមិត្តភាពជាមួយប្រទេសចិន ដែលជាព្រះរាជកំណត់ដោយសម្តេច ព្រះបរមរតនកោដ្ឋ បន្តរួមជាកម្លាំង ក្នុងការលើកកម្ពស់ឲ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ បន្តផ្តល់អត្ថប្រយោជន៍ជាក់ស្តែង ជូនដល់ប្រជាជនទាំងពីរ។»

លោក ក៏បានលើកឡើងពីចំណងមិត្តភាពដែកថែប រវាងចិននិងកម្ពុជា ដែលត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ចាប់តាំងពីមានការផ្ទុះជាសកល នៃជំងឺកូវីដ១៩ តាមរយៈការជួយគ្នាទៅវិញទៅមក ដែលផ្តើមចេញពីព្រះករុណា ព្រះមហាក្សត្រកម្ពុជា និង សម្តេចព្រះមហាក្សត្រីបានប្រោសព្រះរាជទានអំណោយដ៏ថ្លៃថ្លា ជូនដល់ភាគីចិន ហើយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន ក្នុងពេលដែលចិនរងគ្រោះពីការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ជាបន្តបន្ទាប់ទៀត ភាគីចិនបានតបស្នងមកវិញ តាមរយៈការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងនោះ រួមមានទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ចំនួនជិត៤២លានដូស ត្រូវបានបញ្ជូនមកដល់កម្ពុជា ដែលបានជួយបង្កើតរបាំងការពារ និងសម្រេចបាននូវការស្តារសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាឡើងវិញ យ៉ាងឆាប់រហ័ស ដែលប្រកបដោយសណ្តាប់ធ្នាប់។

រីឯ កញ្ញា វុធ សុភ័ក្រណា ប្រធានវិទ្យាស្ថានគរុកោសល្យភាសាចិន ក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានថ្លែងថា កម្មវិធីនេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបានធ្វើឲ្យកញ្ញាកាន់តែចាប់អារម្មណ៍អំពីចំណងមិត្តភាពកម្ពុជា-ចិន ជាពិសេស ជាឱកាសដ៏ល្អ ក្នុងការនឹករលឹកទៅដល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយកញ្ញាបានលើកឡើងថា ព្រះអង្គគឺជាសរសរស្តម្ភនៃស្មារតីរបស់ជនកម្ពុជាគ្រប់រូប ហើយទ្រង់ក៏ជាសាក្សី អ្នកប្រតិបត្តិ អ្នកគាំទ្រដ៏ស្មោះត្រង់ចំពោះមិត្តភាពកម្ពុជា-ចិន។

ជាមួយគ្នានេះដែរ លោក ម៉ែន គីមសួរ សមាជិកអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការទូទៅរបស់មូលនិធិមុទិតា បានមានប្រសាសន៍ថា ក្នុងនាមយុវជនបន្តវេនជំនាន់ក្រោយ លោកសូមសម្តែងនូវការចងចាំ និងកោតសរសើរស្ញប់ស្ញែងជាទីបំផុត ប្រកបដោយសេចក្តីកត្តញូតាធម៌ដ៏ជ្រាលជ្រៅដល់ជាប់ ក្នុងចិត្ត ជានិច្ច ចំពោះគុណូបការៈរបស់ថ្នាក់ដឹកនាំកំពូលៗ របស់ចិន តាំងពីជំនាន់មុន រហូតមកដល់ពេលបច្ចុប្បន្ន ដែលបានខិតខំជួយជ្រោមជ្រែងកម្ពុជាគ្រប់កាលៈទេសៈ និងជួយអភិវឌ្ឍន៍កម្ពុជា ស្ទើគ្រប់វិស័យ ព្រមទាំងខិតខំថែរក្សា និងរឹតបន្តឹងចំណងមិត្តភាពកម្ពុជា-ចិន ពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យមានលក្ខណៈល្អពិសេសបំផុត ក្នុងក្របខណ្ឌ ជាអ្នកជិតខាងល្អ បងប្អូនល្អ មិត្តភក្តិល្អ ដៃគូសហការល្អ ជាមិត្តពិតប្រាកដនឹងគ្នា រវាងប្រជាជននិងប្រទេសទាំងពីរ។

លោក ក៏សូមឧទ្ទិសការរៀបចំកម្មវិធីរម្លឹកខួបប្រសូតគម្រប់ ១០០ព្រះវស្សា នៃព្រះកុរណា ព្រះមាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត រៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជា នាពេលនោះ សូមស្ថិតនៅក្នុងដួងព្រលឹងនៃចំណងមិត្តភាពជាអមតៈ កម្ពុជា-ចិន និងសូមឲ្យសេចក្តីស្មោះត្រង់រវាងគ្នានឹងគ្នា ការសាមគ្គីភាព កិច្ចសហប្រតិបត្តិការជាភាតរ រវាងប្រទេស និងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន ឲ្យស្ថិតស្ថេរគង់វង្សចីរកាល ជាដរាបតរៀងទៅ។

ក្នុងកម្មវិធីនាពេលនោះដែរ ក៏មានការសម្តែងច្រៀងចម្រៀង ដែលជាស្នាព្រះហស្ថ របស់ព្រះបរមរតនកោដ្ឋ ក្រោមចំណងជើងថា «ស្រណោះស្រុកចិន» ដោយក្រុមយុវជនកម្ពុជា និងមានការទស្សនាសួនមិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការថតរូបជាអនុស្សាវរីយ៍ ក្នុងទិដ្ឋភាពប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ជាទីបំផុត៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង