ម្សិលមិញ! គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស ៧នាក់ និងរបួស ៦នាក់

ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៧នាក់ របួសធ្ងន់ ៦នាក់(ស្រី២នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែកញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៣នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៧លើក៕
