ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញពិនិត្យទីកន្លែងស្នាក់នៅ និងផ្ទះរបស់បងប្អូនអតីតយុទ្ធជន នៅស្រុករមាសហែក និងបន្តពិនិត្យវត្តចំនួន៣ ក្នុងឃុំអណ្តូងត្របែក ឃុំត្រស់

ភ្នំពេញ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញពិនិត្យទីកន្លែងស្នាក់នៅ និងផ្ទះរបស់បងប្អូនអតីតយុទ្ធជន នៅឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង និងបន្តពិនិត្យវត្តចំនួន៣ ក្នុងឃុំអណ្តូងត្របែក ឃុំត្រស់ នាព្រឹកថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ។

