លោកជំទាវ ដាំដារីនី ដឹកនាំប្រជុំក្រុមការងារ សម្របសម្រួលកិច្ចការ សម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ដើម្បីត្រៀមរៀបចំសិក្ខាសិលានាពេលខាងមុខ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ដាំដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ដឹកនាំប្រជុំក្រុមការងារសម្របសម្រួលកិច្ចការ សម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល ដើម្បីត្រៀមរៀបចំសិក្ខាសិលានាពេលខាងមុខ។

